ព័ត៌មានជាតិ
ទាស់ពាក្យសម្ដីគ្នា បង្ករបួសស្នាម អ្នកបង្កក្លាយជាជនរងគ្រោះ
អំពើហិង្សាមួយបានកើតឡើង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ផ្ដើមចេញពីទំនាស់ពាក្យសម្ដីឈានដល់ការកាប់ប្រហារគ្នា ជនរងគ្រោះក្លាយជាជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
លោកវរសេនីយ៍ លន ចន្ថា អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានប្រាប់អោយដឹងថា ដើមហេតុដំបូង ជនរងគ្រោះជាអ្នកបង្កមុន ដោយយកចបជីកវាយទៅលើជនសង្ស័យ ទើបជនសង្ស័យរត់ទៅយកកាំប៉ិតកាប់អោយរបួសធ្ងន់តែម្តង ។ ចំពោះសំណុំរឿងលោកបានកសាងបញ្ជូនទៅតុលាការទាំងសងខាង ជាជនរងគ្រោះផង ជាជនសង្ស័យផង ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង១០នាទី នៅចំណុចភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ និត ណាង ហៅប្រុស ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ខ្លុយ រ៉ា ហៅហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

លោកអធិការរង បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ឈ្មោះ ខ្លុយ រ៉ា បានឈ្លោះគ្នាជាមួយឈ្មោះ និត ណាង ដោយឈ្មោះ និត ណាង បានយកចបជីកវាយទៅលើក្បាលឈ្មោះ ខ្លុយ រ៉ា ភ្លាមនោះឈ្មោះ ខ្លុយ រ៉ាបានរត់ទៅយកកាំបិតផ្គាក់កាប់ឈ្មោះ និត ណាង បណ្ដាលឲ្យមានរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ។ ចំណែកឈ្មោះ ខ្លុយ រ៉ា សមត្ថកិច្ចនគរបាលឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


