រដ្ឋបាល​រាជធានី​ភ្នំពេញ​ ផ្តើម​ធ្វើ​បុណ្យកឋិន​ទាន​សាមគ្គី​ដើម្បី​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បូរី​កបិល​ភ័ស្ត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ផ្តើម​ធ្វើ​បុណ្យកឋិន​ទាន​សាមគ្គី​ដើម្បី​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បូរី​កបិល​ភ័ស្ត

បានផុស

នៅ

ភ្នំពេញ​ ៖ គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​ជា ស៊ីណា​ឃួ​ង​ស្រេង​,​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ម៉ប់ សារិន និង​លោកស្រី​ព្រមទាំង​សមាជិ​ក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ផ្តួចផ្តើម​ធ្វើបុណ្យ​កឋិនទាន​សាមគ្គី​ដើម្បី​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​វ​ង្គ​ដ្ឋ​បូរី​កបិល​ភ័ស្ត ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ដើម្បី​ប្រមូល​បច្ច័យ​កសាង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ប្រព្រឹត្តទៅ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ​សង្ហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា​និង​អធិការកិច្ច នៅ​ថ្ងៃ​សៅ​រ៏ ៩​កើត ខែកត្តិក​ឆ្នាំឆ្លូវ ត្រី​ស័ក​ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​វិច្ឆិកា ឆ្នាំ​២០២១ ​ចាប់ពី​ម៉ោង​៣​រសៀល​ទៅ​មានការ​ជួបជុំ​ពុទ្ធ​បរិ​ស័ទ ប្រារព្ធ​ពិធី​ក្រុង ពាលី និង​នមស្ការ​ព្រះរតនត្រ័យ សមាទាន​សីល និមន្ត​ព្រះសង្ឃ​សម្តែង​ព្រះ​បរិ​ត និង​សម្តែង​ធ​ម៌ទេសនា​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​។

នា​ឱកាស​នោះ​ដែរ គេ​ឃើញ​មាន​ពុទ្ធ​បរិ​ស័ទ សប្បុរសជន អស់លោក លោកស្រី​មកពី​ទី​ជិត​ឆ្ងាយ​បាន​ចូល​ចាប់​មគ្គផល​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​មាន​មាតា បិតា​ជីដូន​ជីតា ញាតិ​ការ ទាំង​៧​សណ្តាន​ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ផង និង​ដើម្បី រួមចំណែក​ទ្រទ្រង់​ការខ្វះខាត​របស់​ព្រះសង្ឃ និង​លើក​កំពស់​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​តរៀង​ទៅ​ផងដែរ​។

ផ្អែក​តាម​បរិបទ​ថ្មី​នៃ​ដំណាក់កាល​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅ​មិនទាន់​សាបរលាប​អស់​នៅឡើយ​នោះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ភ្នំពេញ​បាន​ណែនាំ​ឲ្យ​មានការ​រៀបចំ​ការ​ជួប​ជុំ​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ​រួម​ទាំង​ការ​រក្សា​គម្លាត​ដើម្បី​ការពារ​សុវត្ថិភាព​ជៀស​ផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ ដែល​យើង​មិនដឹងថា​ វា​នៅ​កន្លែង​ណា​នោះ​។​ ខ្លឹមសារ​នៃ​ពិធីបុណ្យ​កឋិនទាន នៅ​រក្សា​ដដែល​ពុំ​មាន​ការប្រែប្រួល គឺ​យើង​ត្រូវ​ធានា​ថា​ យើង​ធ្វើទៅបាន​ទាំង​បុណ្យ និង​រក្សា​សុវត្ថិភាព​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​និង​វិធានការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន គឺ​៣​ការពារ ៣​កុំ​ផង​ដែរ​។

កឋិនទាន គឺជា​បុណ្យ​ដែល មាន​កាល​វេលា​ច្បាស់លាស់​មិនមែន​ចេះតែ​ធ្វើ​បាន​គ្រប់​ពេល​នោះ​ទេ​ក្នុង​ន័យ​ជួយ​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​នីមួយៗ ហើយ​ក្នុង​១​វត្ត​អាច​ដង្ហែ​អង្គ​កឋិន​ចូល​បានតែ​ម្តង​ប៉ុណ្ណោះ​ ក្នុង​១​រដូវ​កាល​ក៏​ដូច​ជួយ​សម្រួល​ដល់​ព្រះសង្ឃ​ក្នុងការ​និមន្ត​បិណ្ឌ​បាត្រ​ក្នុង​រដូវភ្លៀង​ទៀត​ផង​។

នា​ឱកាស​នោះ​ដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រា បុត្រី ចៅៗ​របស់​សម្តេច​បាន​ចាប់មគ្គផល​ក្នុង​អង្គ​កឋិនទាន​នេះ​ចំនួន​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ផង​ដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services