ឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ត្រូវបានប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តតាកែវ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ត្រូវបានប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តតាកែវ

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ត្រូវបានប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តតាកែវថ្មី ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងតួនាទីថ្មីឲ្យទៅបម្រើការងារ ជាអគ្គនាយករង នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្មវិញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសចូលកាន់តំណែង លោកស្នងការថ្មីនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ។  

សូមជម្រាបថា តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ បានសម្រេចផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្ដម​សេ​នី​យ៍ទោ សុខ សំណាង ឲ្យទៅបម្រើការងារ ជាអគ្គនាយករង នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក្រោយពីលោកបានឡើងកាន់តួនាទី ជាស្នងការនគរបាលខេត្តតាកែវ នៅអំឡុងខែកក្កដា ឆ្នាំ ២០១៧៕  

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services