ព័ត៌មានជាតិ
ស្នងការខេត្តតាកែវ ក្រើនរំលឹកគ្រប់អង្គភាពពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់លើការងារស្រាវជ្រាវបង្ក្រាបបទល្មើស
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ។

កិច្ចប្រជុំនេះ ប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរងទាំងអស់ លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសនាតូចការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលគ្រប់ស្រុក ក្រុង និងលោកនាយប៉ុស្តិ៍ច្រកទ្វាទ្វេរភាគីកំពង់ក្រសាំង។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវថ្មី បានក្រើនរំលឹកដល់បណ្តាអង្គភាពជំនាញ អធិការដ្ឋាននគរបាលគ្រប់ស្រុក ក្រុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារស្រាវជ្រាវបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ដើម្បីបង្ក្រាបបានទាន់ពេលវេលា រក្សាសន្តិសុខក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

ជាមួយគ្នានេះលោកស្នងការខេត្តតាកែវ បានសង្កត់ធ្ងន់ការងារទប់ស្កាត់រាល់ចលនាប្រមូលផ្តុំតវ៉ាផ្សេងៗដែលអាចបង្កចលាចល អសន្តិសុខក្នុងសង្គម ដែលផ្តើមចេញពីក្រុមឧទ្ទាមក្រៅច្បាប់ និងគ្រប់បណ្តាអង្គភាពត្រូវតាមដានពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ដើម្បីរួមគ្នាដោះស្រាយសម្រាលទាំងបញ្ហាជីវភាព សុខុមាលភាពជូនពួកគាត់ និងពង្រឹងការអនុវត្តវិន័យរបស់កងកម្លាំង ការប្រចាំការ ត្រៀមចុះជួយប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងរំលឹកដល់មន្ត្រីនគរបាលទាំងអស់បន្តយកចិត្តទុក្ខការពារសុខភាព ដើម្បីជៀសផុសពីការឆ្លងជម្ងឺកូវីដ-១៩ តាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕
អត្ថបទ៖ រ៉ាវុទ្ធ



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


