ទេសរដ្ឋមន្ត្រី​​ លី​​ ធុជ​​ បាន​ដឹក​នាំ​​ម្ចាស់​ជំនួយ​ចុះ​ពិនិត្យ​លទ្ធផល​បោស​សម្អាត​មីន​នៅ​ស្រុក​គាស់ក្រឡ​​ខេត្ត​បាត់ដំបង​។​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី​​ លី​​ ធុជ​​ បាន​ដឹក​នាំ​​ម្ចាស់​ជំនួយ​ចុះ​ពិនិត្យ​លទ្ធផល​បោស​សម្អាត​មីន​នៅ​ស្រុក​គាស់ក្រឡ​​ខេត្ត​បាត់ដំបង​។​

បានផុស

នៅ

​ព្រឹក​ថ្ងៃ​ទី​២៤​​ ខែ​វិច្ឆិកា ​​ឆ្នាំ​២០២១ ​​ក្នុង​នាម​សម្តេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​​ហ៊ុន​​ សែន​​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​និង​ជា​ប្រធាន​អាជ្ញាធរ​មីន​​ លោក​ទេសរដ្ឋមន្ត្រី​​លី ​​ធុជ​​អនុប្រធាន​ទី​១​​ អាជ្ញាធរ​មីន​​បាន​ដឹក​នាំ​ម្ចាស់​ជំនួយ​ចុះ​ពិនិត្យ​លទ្ធផល​បោស​សម្អាត​មីន​​និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួល​ផល​​នៅ​ភូមិ​គោក​រកា ​​ឃុំ​ដូន​បា​​ ស្រុក​គាស់ក្រឡ​​ខេត្ត​បាត់ដំបង​​ ក្រោម​ជំនួយ​មនុស្ស​ធម៌ ​នៃ​គម្រោង​បោសសម្អាត​មីន​ដើ​ម្បី​លទ្ធផល​​ដំណាក់កាល​ទី​៤​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​ទស្សនកិច្ច​នេះ​​ មាន​ការ​អញ្ជើញ​ចូលរួម​ពី​​លោក​​ សុខ ​​លូ​​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង​​លោកស្រី​​Sonali​Dayaratne​តំណាង​​UNDP​​ប្រចាំ​នៅ​កម្ពុជា​​ លោក​​Andreas​Zurbrugg​​តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​​ លោក​​ហេង​​ រតនា​​ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​​និង​ថ្នាក់​ដឹកនាំ​អាជ្ញាធរ​មីន​​ជា​ច្រើន​រូប​។​

​លោក​ទេសរដ្ឋមន្ត្រី​​បាន​លើ​ក​ឡើង​ថា​​ ប្រទេស​កម្ពុជា​​ក្រោម​ការ​ដឹក​នាំ​ដ៏​ប៉ិនប្រសព្វ ​របស់​សម្ដេច​តេ​ជោ​​ មាន​សុខ​សន្តិភាព​​ស្ថិរភាព​​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​​ ព្រម​ទាំង​បាន​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​មាន​មីន​​ ទៅ​​ជា​តំបន់​ដែល​មាន​សុខ​សុវត្ថិភាព​​​ក្នុង​នោះ​​ការ​ងារ​បោសសម្អាត​មីន​មនុស្ស​ធម៌​​​ត្រូវបាន​ចាត់​ទុក​ជា​ក​ម្លាំ​ង​ចលករ​មួយ​យ៉ាងសំខាន់​នាំមក​នូវ​កិច្ច​គាំពារ​សន្តិភាព​និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជូន​ប្រជាជន​​និង​ប្រទេសជាតិ​។

ក្នុង​ឱកាស​នោះ​ ​ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​លោក​ទេសរដ្ឋមន្ត្រី​​ លី​ ​ធុជ​ ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​​និង​ប្រជាជន​នៃ​ប្រទេស​អូស្ត្រាលី​​សាធារណរដ្ឋ​កូរ៉េ​​ណូ​វែ​ល​ហ្សឺ​ឡង់​​​និង​អង្គការ​​UNDP​ ដែល​បាន​​ចូលរួម​​គាំទ្រ​ដល់​ការងារ​សកម្មភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា​​​តាមរយៈ​ការ​អនុវត្ត​គម្រោង​បោស​សម្អាត​មីន​ដើ​ម្បី​លទ្ធផល​ចូលរួម​លើ​ក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​​ការ​ជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​​និង​ផ្តល់​ដី​មាន​សុវត្ថិភាព​​។

លោក​​Andreas​Zurbrugg​​តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​​ បាន​បញ្ជាក់​ថា ​​រដ្ឋាភិបាល​អូស្ត្រាលី​​បាន​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្ស​ធម៌​ចាប់​តាំង​ពី​១៩៩៣​​នូវ​ទឹកប្រាក់​ប្រមាណ​ជាង​​១០០​​ដុល្លារ​អូស្ត្រាលី​។ លោក​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​វិស័យ​មីន​កម្ពុជា​​ព្រម​ទាំង​បាន​កោត​សរសើរ​ចំពោះ​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន​ពោរពេញ​ដោយ​បទពិសោធន៍​ខ្ពស់​។

​ជាមួយ​គ្នា​នេះ​​ ក្នុង​ពិធី​សំណេះសំណាល​​ប្រជាពលរដ្ឋ​អ្នក​ទទួល​ផល​​បាន​បង្ហាញ​ពី​ទឹកចិត្ត​សប្បាយរីករាយ​​និង​បាន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​​ក៏​ដូច​ជា​ម្ចាស់​ជំនួយ​​ដែល​ជួយ​បោសសម្អាត​មីន​នៅ​លើ​ដី​របស់​ពួក​គាត់​​ផ្តល់​ការ​រស់នៅ​​និង​ការ​បង្ក​បង្កើន​ផល​ប្រកប​ដោយ​​សុវត្ថិភាព​​ជាពិសេស​ជួយ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ក្នុង​ការ​ទ្រទ្រង់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។

ចាប់ពី​ឆ្នាំ​២០០៦​ដល់​ខែកញ្ញា​ឆ្នាំ​២០២១​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​​បាន​ចូលរួម​បោសសម្អាត​ផ្ទៃដី​ប្រមាណ​​២៧៥​គីឡូម៉ែត្រ​ក្រឡា​​សម្រាប់​យក​មក​ប្រើ​ប្រាស់​ដើម្បី​បង្ក​ប​ង្កើន​ផល​​និង​សាងសង់​លំនៅឋាន​​ដោយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ព្រម​ទាំង​បាន​រក​ឃើ​ញ​និង​កម្ទេច​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​៧១,៨៤៩​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​ចំនួន​១,៥១៥​គ្រាប់​​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​២១៤,៥៤២​​និង​បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ជនបទ​ចំនួន​១,០៧៨,០២២​នាក់​ដែល​ក្នុងនោះ​៥០%​គឺជា​អ្នក​ទទួល​ផល​ជា​ស្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services