ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ជាថ្មីក្នុងជំរុញឲ្យមន្ត្រីជំនាញដោះមីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់ នៅឆ្នាំ ២០២៥ខាងមុខ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា សម្ដេច បាននិងកំពុងជំរុញ និងពន្លឿនឲ្យមន្ត្រីជំនាញពាក់ព័ន្ធធ្វើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះដែលនៅសល់សេសសល់ ឲ្យអស់នៅឆ្នាំ ២០២៥ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ នាព្រឹកថ្ងៃទី ២៦ ខែធ្នូនេះថា កន្លងមក ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន សម្ដេច ក៏បានស្នើឲ្យកងទ័ពចិន ជួយមកដល់កងទ័ពកម្ពុជា ក្នុងការបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ធ្វើយ៉ាងណាឲ្យអស់នៅឆ្នាំ ២០២៥។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «សូម្បីតែជួបជាមួយរដ្ឋមន្ត្រីការពារជាតិរបស់ចិន ក្រៅពីជំនួយរដ្ឋាភិបាល ចិនដែលបានដោះមីន ខ្ញុំសុំស្នើឲ្យកងទ័ពចិន ជួយមកដល់កងទ័ពកម្ពុជា ដើម្បីបំផ្លាញចោលគ្រាប់មីន ធ្វើម៉េចឲ្យអស់មីននៅក្នុងឆ្នាំ ២០២៥ខាងមុខនេះ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ការដាក់គោលដៅបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់នៅឆ្នាំ ២០២៥ខាងមុខនេះ គឺដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរផង និងដើម្បីផ្ដល់ដីដោយសុវត្ថិភាពសម្រាប់ប្រជា ជនបង្កបង្កើនផង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «នេះជាគោលដៅ ដែលខ្ញុំបានដាក់ចេញបន្ទាប់ពីអនុវត្តនយោបាយឈ្នះឈ្នះ គោលដៅដែលខ្ញុំដាក់ចេញនៅពេលនោះ តែពីរចំណុចធំ ទីមួយប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍអាហ្នឹងគោលដៅទីមួយ គោលដៅទីពីរ គឺប្រែក្លាយខ្សែព្រំដែនរវាងប្រទេសជិតខាង ជាមួយប្រទេសជិតខាង ឲ្យទៅខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ខាងលើនេះ គឺជាគោលដៅធំពីរ ដែលសម្ដេចបានដាក់ចេញ ដោយមកដល់ពេលនេះ គឺសម្រេចបានភាគច្រើនរួចមកហើយ តែនៅសេសសល់តំបន់មួយចំនួន មិនទាន់បានដោះមីន និងគ្រាប់មិនទាន់ផ្ទុះ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៤ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


