Connect with us

ព័ត៌មានជាតិ

យុវតី​ខ្មែរ​កើត​កូវីដ​ ដំបូងគិត​ថា​ផ្ដាសាយធម្មតា តែ​វា​ចាប់ផ្តើម​ចុក​រោយ ពិបាក​ដក​ដង្ហើម តេស្ត​ទើប​ដឹង​ឆ្លង​កូវីដ

បានផុស

នៅ

ដំបូង​ចាប់ផ្ដើម​ឈឺ​ក បន្ទាប់​មក​ចុក​រោយ និង​ក្អក​តិចៗ រួច​ចុក​ឆ្អល់​ចង់​រាគ។ ដំបូង​គិត​ថា​ជា​អាការៈ​ផ្ដាសាយ​ធម្មតា ប៉ុន្តែ​រាងកាយ​របស់​នាង​ក៏​ចាប់ផ្ដើម​ចុក​រោយ​ខ្លាំង​ឡើង​ពី​លើ​ចុះ​ក្រោម កម្តៅ​ក្នុង​ខ្លួន​កើន​ឡើង និង​ដក​ដង្ហើម​ថប់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​បន្ទប់​ព្យាបាល​ជំងឺ​កូវីដ​ នារី​ខ្មែរ​ម្នាក់​ដែល​គណនី Chan Tha បាន​ប្រាប់​អាការៈរោគ​របស់​នាង និង​បានធ្វើការ Live ឆ្លើយឆ្លង​ជាមួយ​មិត្តភ័ក្រ​នៅលើ​បណ្តាញសង្គមហ្វេសបុក។ យុវតី​រូប​នេះ​បាន​អំពាវនាវ​បង​ប្អូន​កុំ​ឲ្យ​មាន​ការ​រើសអើង​អ្នក​ដែល​ឆ្លង​និង​កំពុងព្យាបាល និង​លើក​ទឹកចិត្ត​អ្នក​សង្ស័យ​ត្រូវ​ទៅ​តេស្ត​រក​កូវីដ​ ដើម្បី​ការពារ​ការ​ឆ្លង​រីករាល​ដាល​ដល់​អ្នក​ដទៃ។

យុវតី​រូប​នេះ ក៏​លើក​ទឹកចិត្ត​អ្នកជំងឺ​សុំ​កុំ​បាក់​ទឹក​ចិត្ត ត្រូវ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ជម្នះ​អារម្មណ៍​តានតឹង ដើម្បីជម្ងឺ​ឆាប់​ជា​​សះស្បើយ​អាច​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម