ព័ត៌មានជាតិ
បើករថយន្តវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យដាច់ម៉ូតូជាពីរកំណាត់និងស្លាប់មនុស្សម្នាក់
លោកតាវ័យចំណាស់ម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកឡើងជែងរេចង្កូតទៅបុកម៉ូតូនេះបានកើតឡើង នៅវេលាម៉ោង៩យប់ ថ្ងៃទី៤ ខែធ្នូឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧-១៨នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ ឡក់ រ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ មិនមានពាក់មួកសុវត្តិភាព។
លោកវរសេនីយ៍ឯកសែស វិបុលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូបានធ្វើដំណើរពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកកាមរីសេរីឆ្នាំ១៩៩៥ ពណ៍ស្លែ ពាក់ស្លាកលេខកំពង់ចាម .2A_០៩៧៥ បើកបរដោយ ឈ្មោះសែម រុន ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកលោកវរសេនីយ៍ឯកបានបញ្ជាក់ទៀតថា ករណីគ្រោះនេះ គឺកើតឡើងដោយរថយន្ដ និងម៉ូតូ ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយរថយន្ដបានឡើងវ៉ាជែងរថយន្ដមួយផ្សេងទៀតក៏ជ្រុលបុកម៉ូតូពេញ ទំហឹងបណ្តាលឲ្យដាច់ម៉ូតូជា២កំណាត់ ធ្វើឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលបញ្ជូន ទៅមន្ទីរពេទ្យ ។ចំណែកអ្នកបើករថយន្ត បានរត់គេចខ្លួន។ នៅពេលនេះកម្លាំងនគរបាលស្រុកអូរជ្រៅ កំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង




-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


