Connect with us

ព័ត៌មានជាតិ

កម្ពុជា​ផ្ដើម​ចុះត្រជាក់​ទាបបំផុត​រង្វង់ ១៥ អង្សា មួយសប្តាហ៍ចាប់​ពីថ្ងៃ​ស្អែក​

បានផុស

នៅ

កម្ពុជាផ្ដើមចុះត្រជាក់ទាបបំផុតក្នុងរង្វង់ ១៥ ទៅ ១៩ អង្សា នៅតំបន់ជួរភ្នំដងរ៉ែក និងតំបន់ខ្ពង់រាបឦសាន ដោយសារឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិល​ចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿន ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ៣០ ខែវិច្ឆិកា ជុំវិញអាកាសធាតុចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១។

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន នឹងធ្វើឱ្យខេត្តនៅតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាក្នុងរង្វង់ ១៧ អង្សា រីឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៦ អង្សា ក្នុងនោះខេត្តមណ្ឌលគិរី ខេត្តរតនគីរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមាអាចចុះដល់ ១៥ អង្សា ចំណែកឯតំបន់មាត់សមុទ្រ មានក្នុងរង្វង់ ១៨ អង្សា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម