ព័ត៌មានជាតិ
វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ៥៣១ ប័ណ្ណ ត្រូវបានប្រគល់ជូនពលរដ្ឋ ១ ភូមិ នៅខេត្តរតនគិរី
ខេត្តរតនគិរី៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥៣១ ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ មួយភូមិ គឺភូមិថារ៉ងស្វាយ ស្ថិតនៅ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ ពិធីប្រគល់នេះ ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រៀបចំប្រព្រឹត្តិនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក មួង ប៉ាង អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី មានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិថារ៉ងស្វាយ នេះមានប្រជាពលរដ្ឋចំនួន ២៧៩ គ្រួសារ ផ្ទៃដីសរុប ៦៥៧,០៥ ហិកតា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៣១ ប័ណ្ណ ដែលក្នុងនោះរួមមាន៖ ដីលំនៅឋានចំនួន ២១៦ វិញ្ញាបនបត្រ, ដីកសិកម្មចំនួន ៣១២ វិញ្ញាបនបត្រ និងដីរដ្ឋ ចំនួន ៣ វិញ្ញាបនបត្រ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលបងប្អូន បានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើមទុនមកប្រើប្រាស់ សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការ កែលម្អជីវភាពរស់នៅ។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែល នឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លី ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយ ជម្រុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

លោក មួង ប៉ាង បញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ ដែលប្រជាពលរដ្ឋទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាង ឱ្យទ្រព្យ ជាឯកសារតំណាងឱ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅឱ្យកូនចៅ ដែលប្រជាពលរដ្ឋត្រូវរក្សាប័ណ្ណនេះឱ្យបានល្អប្រសើរ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលប័ណ្ឌ នាឱកាសនេះ លោក មួង ប៉ាង បានកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព។ ក្នុងឱកាសនេះលោកក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ បន្ដថែរក្សាសុខភាពឱ្យបានល្អ និងត្រូវបន្តរួមគ្នាការពារខ្លួនពីជំងឺកូវិដ-១៩ ដោយត្រូវអនុវត្តវិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួន និងត្រូវការពារសុខភាពឱ្យបានល្អក្នុងរដូររងានេះ៕
អត្ថបទ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី