ព័ត៌មានជាតិ
លោកស្រី យក់ សម្បត្តិ៖ ការពិភាក្សាពីការសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នឹងធ្វើនៅសប្តាហ៍ក្រោយ
លោក ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការពិភាក្សាស្តីពីដំណើរការសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩រវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនចិន នឹងធ្វើនៅសប្តាហ៍ក្រោយនេះហើយ។ លោក ស្រីយក់ សម្បត្តិ បានបន្តថា ប្រទេសកម្ពុជាបានទទួលនូវការណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយធ្វើការជិតស្និតជាមួយប្រទេសចិនពិសេស រោងចក្រផលិតវ៉ាក់សាំងនៅប្រទេសចិន។

ថ្លែងក្នុងឱកាសទៅទទួលវ៉ាក់សាំងអាស្ត្រាហ្សេនេកានៅព្រឹកថ្ងៃទី១០ធ្នូនេះនៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ លោកស្រី យក់ សម្បត្តិ បានលើកឡើងថា៖«រឿងនេះ ប្រមុខរដ្ឋាភិបាលបានចេញ ស.ជ.ណ ដល់ក្រុមហ៊ុនក្នុងស្រុករួចហើយ នឹងបន្តធ្វើការជាមួយទូតចិន និងក្រុមហ៊ុនចិន ដោយសង្ឃឹមថា កិច្ចពិភាក្សា នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ»។
គួរបញ្ជាក់ថា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងការសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែងនៅព្រឹកថ្ងៃទី០៦ ធ្នូ ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជា នឹងបើកដំណើរការរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ប្រភេទ «ស៊ីណូហ្វាម»របស់ប្រទេសចិននៅក្នុងស្រុកជាលើកដំបូងនាឆ្នាំ២០២២ខាងមុខនេះ។ បើតាមប្រមុខរដ្ឋភិបាល គឺបច្ចុប្បន្ន រដ្ឋាភិបាលនិងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនបានគាំទ្រ និងយល់ព្រមផ្តល់សិទ្ធិឲ្យកម្ពុជានូវលទ្ធភាពសាងសង់រោងចក្រផលិតវ៉ាក់សាំងក្នុងប្រទេស ខណៈក្រុមហ៊ុនដែលទទួលសិទ្ធផលិតវ៉ាក់សាំង ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយដែរ។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា នៅពេលដែលកម្ពុជាមានរោងចក្រផលិតវ៉ាក់សាំងក្នុងស្រុក នោះក្តីកង្វល់អំពីបញ្ហាកង្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដែលជាទិសដៅអាទិភាព នឹងលែងជាបញ្ហាទៀតហើយ ពីព្រោះកម្ពុជានឹងអាចផ្គត់ផ្គងបានដោយខ្លួនឯងផ្ទាល់ និងអាចកាត់បន្ថយការដឹកជញ្ចូនតាមផ្លូវឆ្ងាយ ជាពិសេស វ៉ាក់សាំងអាចលក់ក្នុងតម្លៃសមរម្យជាងការបញ្ជាទិញពីក្រៅប្រទេស។ បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា ក្រៅតែពីកម្ពុជាមានលទ្ធភាពប្រើប្រាស់វ៉ាក់សាំងផលិតក្នុងស្រុកហើយនោះ កម្ពុជាក៏អាចលក់ចែកចាយទៅក្រៅប្រទេសថែមទៀត ប្រសិនបើមានការបញ្ជាទិញពីប្រទេសក្រៅ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


