ព័ត៌មានជាតិ
កម្មវិធីសម្ពោធ ការិយាល័យកណ្ដាលថ្មីរបស់ក្រុមហ៊ុន ERA CAMBODIA
ក្រុមហ៊ុនអចលនទ្រព្យ ERA គឺជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលកម្រិតពិភពលោក បង្កើតឡើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៧២។ គិតត្រឹមចុងឆ្នាំ ២០២១ នេះ ក្រុមហ៊ុន ERA មានការិយាល័យចំនួន ២២០០ ការិយាល័យនៅ ៣៧ ប្រទេសទូទាំងពិភពលោក និងមានសមាជិកភ្នាក់ងារ អចលនទ្រព្យសរុបប្រមាណ ៣៩ ០០០ អ្នក។

ក្រុមហ៊ុន ERA CAMBODIA បានឈានជើងចូលទីផ្សារកម្ពុជានៅឆ្នាំ ២០១៨ ដែលត្រូវបាននាំយកនិងដឹកនាំ ដោយ លោក ខន គង្គា ជាអគ្គនាយកនៃក្រុមហ៊ុនផ្ទាល់។ ក្នុងរយៈពេលប្រហែល ៤ ឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន ERA CAMBODIA ក្រុមហ៊ុនពង្រីកការិយាល័យបានចំនួន ៣. ទីតាំង ជាមួយនឹងភ្នាក់ងារអចលនទ្រព្យជាង ១ ៣០០ អ្នកទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA ជាក្រុមហ៊ុនមានឯកទេស ប្រកបដោយវិជ្ជាជីវៈក្នុងការបម្រើសេវាកម្មជាភ្នាក់ងារទិញលក់និងធ្វើទីផ្សារ សម្រាប់គម្រោងខុនដូនិងអាគារពាណិជ្ជកម្ម ខ្នាតធំនៅកម្ពុជា ហើយក្រុមហ៊ុនក៏មានទស្សនៈវិស័យក្នុងការពង្រីកសក្តានុពលភ្នាក់ងាររបស់ខ្លួនសម្រាប់ការផ្តល់សេវា កម្មទៅកាន់ប្រទេសនានាក្នុងតំបន់ផងដែរ។


គិតត្រឹមដំណាច់ឆ្នាំ ២០២១ នេះ ទីតាំងការិយាល័យទាំង ៣ របស់ក្រុមហ៊ុន ERA នៅកម្ពុជារួមមាន៖
ការិយាល័យកណ្តាល+ #G2510 – G2512 ជាន់ទី ២៥ អគារ GIA TOWER កោះពេជ្រ រាជធានីភ្នំពេញ
ការិយាល័យភ្នំពេញ + #247 ផ្លូវ៥១កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ការិយាល័យសៀមរាប … ផ្សារទំនើប MAKRO សៀមរាប ផ្លូវជាតិលេខ ៦ ក្រុងសៀមរាប ខេត្តសៀមរាប
ការិយាល័យកណ្ដាលថ្មីរបស់ក្រុមហ៊ុន ERA Cambodia គឺជាការិយាល័យលំដាប់អន្តរជាតិស្ថិតក្រោមកម្មសិទ្ធ ផ្ទាល់របស់ក្រុមហ៊ុន មានលក្ខណៈជា One-Stop Service និងពោរពេញដោយបរិក្ខារសម្បូរបែបក្នុងការបម្រើដល់អតិថិ ជន ភ្នាក់ងារអចលនទ្រព្យ ERA Cambodia និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ បរិក្ខារការិយាល័យកណ្តាលរបស់ក្រុម ហ៊ុន ERA Cambodia រួមមានជាអាទិ៍ដូចជា បញ្ជរទទួលភ្ញៀវ កន្លែងតាំងបង្ហាញគម្រោងអចលនទ្រព្យ សាលប្រជុំនិង
ERA (855) 23 220 256 into eracambodia.com ERA CAMBODIA Smart Property Intelligence Co., Ltd. #247. St. St comer St. 360, Sangkat Boeung Keng Kang 1. Khan Boeung Keng Kang, Phnom Penhបណ្តុះបណ្តាល បន្ទប់អគ្គនាយក បន្ទប់ប្រជុំ កន្លែងទទួលទានអាហារ រួមនឹងបញ្ឈរសម្រាប់ផ្តល់ការគាំទ្រដល់ភ្នាក់ងារអចលនទ្រព្យ ERA Cambodia ផងដែរ។
ក្រៅពីការសម្ពោធការិយាល័យកណ្តាលថ្មី ក្រុមហ៊ុនក៏បានដាក់សម្ពោធឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទថ្មីនិងទំនើប ជាងគេសម្រាប់វិស័យអចលនទ្រព្យដែលមានឈ្មោះថា ERA KH។ កម្មវិធីទូរស័ព្ទ ERA KH ជាកម្មវិធីទូរស័ព្ទផ្តាច់មុខ សម្រាប់ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ERA Cambodia មានលក្ខណៈទំនើបនិងឈានមុខគេ ដោយមានមុខងារ សំខាន់ៗដែលអាចជួយគាំទ្រដល់ដំណើរការបម្រើសេវាកម្មដល់អតិថិជនបានរហ័សនិងមានប្រសិទ្ធិភាពជាងមុន ដោយ ក្រុមហ៊ុនបានសហការជាមួយអ្នកជំនាញក្នុងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទមកពីប្រទេសអាមេរិក និងឥណ្ឌា។ ភ្នាក់ងារ អចលនទ្រព្យ ERA Cambodia អាចធ្វើការទាញយកកម្មវិធីពី App Store និង Play Store បាន។
ព័ត៌មានទំនាក់ទំនង
ឈ្មោះ៖ ឡាត់ ចាន់ដារ៉ា
តួនាទីនាយកផ្នែកស្រាវជ្រាវនិងវិនិយោគ
លេខទូរស័ព្ទ៖ 092 371 535
អ៊ីម៉ែល៖ [email protected]


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


