ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមរំលែកទុក្ខបុណ្យសពលោក ឈុន ប៉ុនសាន
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានអញ្ជើញចូលរួមរំលែកទុក្ខបុណ្យសពលោក ឈុន ប៉ុនសាន ដែលត្រូវជាស្វាមីរបស់លោកស្រី ថាក់ ឡានី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
សូមជម្រាបថា លោក ឈុន ប៉ុនសាន បានទទួលមរណភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩ និង៤៥នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
លោកជំទាវ ម៉ែន សំអន បានចូលរួមមរណទុក្ខ ជាមួយលោកស្រី ថាក់ ឡានី និងសោកស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់លោក ឈុន ប៉ុនសាន គឺជាការបាត់បង់គួរឲ្យសោកស្ដាយបំផុតនូវឧត្តមស្វាមី ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ពោរពេញដោយភាពកក់ក្តៅដល់គ្រួសារ។ ចំណែកឯសព ត្រូវបានតម្កល់ទុក្ខធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅស្ពាន ៤ សង្កាត់បាក់ខែង រាជធានីភ្នំពេញ។
លោកជំទាវឧបនាយករដ្ឋមន្រ្តី បានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ឈុន ប៉ុនសាន បានយោនយកកំណើត ក្នុងសុគតិភពគ្រប់ៗ ជាតិកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


