Connect with us

ព័ត៌មានជាតិ

បណ្ឌិតសភាយោធា West Point បញ្ជាក់រឿង សញ្ញាបត្រយោគយល់កូនមន្ត្រីបរទេស

បានផុស

នៅ

មន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃសាលាបណ្ឌិតសភាយោធា West Point បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ នេះថា សញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក West Point មានតម្លៃតែមួយ គ្មានការបែងចែក ឬភាពខុសគ្នារវាងសិស្សក្នុងស្រុក សិស្សមកពីបរទេស ឬសិស្សជាកូនរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីបរទេសនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Francis J DeMaro Jr. មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃបណ្ឌិតសភាយោធា West Point បានបញ្ជាក់តាម Email ថា៖ “មនុស្សគ្រប់រូបដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនឹងទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រមួយ។ បន្ថែមពីនេះគឺ មិនមានភាពខុសគ្នា ឬតម្រូវការផ្សេងគ្នាឡើយ សម្រាប់កម្មាភិបាលអន្តរជាតិ។

ខ្ញុំ​សង្ឃឹម​ថា​ នេះ​អាច​ជួយ​បញ្ជាក់​ពី​ភាព​ចម្រូងចម្រាសនេះ”។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់សម្ភាសន៍ដល់សារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរ ដោយបានលើកឡើងថា សញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីសស្ដូលនៅចក្រភពអង់គ្លេស គឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។

លោកបានលើកឡើងថា៖ “សញ្ញាបត្រ​យោគ​យល់​ហ្នឹង​គឺថា បើ​ឪពុក​ធ្វើជា​មន្ត្រី​ជាន់​ខ្ពស់​រហូ​ត​ដល់​នាយក​រដ្ឋ​មន្ត្រី​ ហើយកូនទៅរៀន​នៅ​សាលា​បរទេស, សាលានោះ ​យោគ​យល់ ឲ្យ​ជាប់សញ្ញាបត្រ ​ប៉ុន្តែ​គេ​អត់​ឲ្យធ្វើ​ការ​នៅប្រទេស​គេទេ ​ពីព្រោះ​សញ្ញាបត្រ​ដែល​គេ​ផ្តល់ឲ្យកូនមន្ត្រី​​ធំមក​ពី​ប្រទេស​នានា​, ដែល​គេចង់​មានទំនាក់​ទំនង​ទូត​ល្អ​ គឺ​សញ្ញាបត្រ​ហ្នឹង​មិន​មាន​តម្លៃ​ស្មើ​នឹង​សញ្ញាបត្រ​ដែលគេ​ឲ្យ​ជន​ជាតិ​គេ​ដែល​មាន​កម្រិត​ពេញ​លេញ​ទេ”។

លោក​ ហ៊ុន ម៉ាណែត ​មាន​ឋានន្តរសក្តិ​ជា​ឧត្តម​សេនីយ៍​ឯក​ ក្នុង​ជួរ​កង​ទ័ព​ ​បាន​ថ្លែង​ការពារ​គុណភាព​សញ្ញាបត្ររបស់​លោក ដោយលោកបាន​ស្នើ​ឱ្យ​លោក ​សម រង្ស៊ី​ មាន​សេចក្តី​ក្លា​ហាន​ចេញ​មុខ​មក​បញ្ជាក់​ការ​ពិត​ចំពោះ​ការ​មើល​ស្រាល​កម្រិត​នៃ​គុណ​ភាព​សញ្ញាបត្រ​របស់​លោក។ លោក​ថែម​ទាំង​បបួល​លោក​ សម រង្ស៊ី​ ឱ្យ​មក​ភ្នាល់​រឿង​គុណ​ភាពសញ្ញាបត្រ​ទាំងនោះ។ លោក​ ហ៊ុន ម៉ាណែត ​លើក​ឡើង​ថា​ បើ​លោក​ចាញ់ លោក​សុខ​ចិត្ត​បោះ​បង់​បេក្ខភាព​ជា​នាយក​រដ្ឋ​មន្ត្រី​តែ​បើ​លោក ​សម រង្ស៊ី​ ចាញ់​វិញនោះ​លោក ​សម រង្ស៊ី​ ត្រូវ​លាឈប់​ពី​ឆាក​នយោបាយ។

គួរបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោកជាជនជាតិខ្មែរដំបូងគេដែលបញ្ចប់ការសិក្សានៅបណ្ឌិតយោធា West Point របស់អាមេរិក ហើយលោកក៏បញ្ចប់ការសិក្សានៅ​សាកល​វិទ្យាល័យ​ញូវយ៉ក (New York University) ​សញ្ញាបត្រ​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋ​កិច្ច និង​នៅ​សាកល​វិទ្យាល័យ​ប្រ៊ីសស្តុល (Bristol University) នៅ​ចក្រ​ភព​អង់​គ្លេស​ ​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

កម្ពុជាចុះអនុស្សរណៈអនុវត្តគម្រោងកម្មវិធីការងារសមរម្យដំណាក់កាលទី៦ ដើម្បីវិបុលភាពសង្គមកាន់តែប្រសើរស្របនឹងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០

ព័ត៌មានជាតិ២៥ នាទី មុន

លោក គន់ គីម ផ្តាំដល់អាជ្ញាធរខេត្តស្វាយរៀងបន្តខិតខំគ្រប់គ្រងរាល់ឧបទវហេតុគ្រោះមហន្តរាយជូនពលរដ្ឋ

ព័ត៌មានជាតិ៣៣ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់​ការបោះឆ្នោតនៅថ្ងៃទី២៦ឧសាភា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មហាសន្និបាតអង្គការសហប្រជាជាតិគាំទ្រប៉ាឡេស្ទីនចូលជាសមាជិកពេញលេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយយោធាបន្ថែម ៤០០ លានដុល្លារទៀតដល់ អ៊ុយក្រែន

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ១ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ២ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម