ជីវិតកម្សាន្ដ
Cha Eun Woo ថា រាល់ថ្ងៃនៅតែមានអារម្មណ៍ខុស ដែល Moon Bin ស្លាប់
គិតមកដល់ពេលនេះ វាមានរយៈពេល ១ឆ្នាំហើយដែល Moonbin តារាប្រុសវ័យក្មេងរបស់ក្រុម ASTRO បានទទួលមរណភាពជារៀងរហូត។ ប៉ុន្តែភាពគួរឲ្យស្រលាញ់ ភាពល្បីល្បាញ និងស្នាដៃផ្សេងៗរបស់គាត់គឺស្ថិតនៅក្នុងការចងចាំរបស់មនុស្សជាច្រើន។ ជាពិសេសគ្រួសារ និងសមាជិកក្រុម ASTRO ទាំងអស់គ្នា។
ថ្វីបើយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ តារាចម្រៀង-តារាសម្តែងវ័យក្មេង Cha Eun Woo ដែលជាមិត្តជិតស្និទ្ធនឹង Moon Bin បាននិយាយអំពីមិត្តដែលបានទទួលមរណៈភាពតាមរយៈកម្មវិធី YOU QUIZ ON THE BLOCK ដោយនិយាយថា ‘Bin សុខសប្បាយទេ? ខ្ញុំនឹកអ្នក។ ខ្ញុំនឹងបំពេញតួនាទីរបស់អ្នកផងដែរ ដូច្នេះកុំបារម្ភអំពីអ្វីទាំងអស់”។

ក្នុងនោះផងដែរ តារាសម្ដែងនិងចម្រៀង Cha Eun Woo ក៏បានបើកចំហអំពីការនិពន្ធបទចម្រៀង “Where am I” ដើម្បីចងចាំ Moonbin ជានិច្ច។ លោកបានផ្ដល់បទសម្ភាសន៍តាមរយៈកម្មវិធីដដែលថា “ខ្ញុំមានអារម្មណ៍ខុសខ្លាំងណាស់។ ពេលដល់ពេលបាយពេលខ្លះខ្ញុំគិត តើខ្ញុំគួរញ៉ាំទេ? តើខ្ញុំគួរគេងទេ? ពេលខ្លះគាត់មកក្នុងសុបិនរបស់ខ្ញុំ។ យើងមកទីនេះញឹកញាប់ ពេលខ្លះវាជាពេលដែលយើងទៅហាត់ប្រាណជាមួយគ្នា។ ពេលខ្លះនៅពេលខ្ញុំនៅក្នុងស្ទូឌីយោ ពេលនីមួយៗគឺខុសគ្នា”។
ប៉ុន្មានថ្ងៃនេះ Cha Eun Woo និងមិត្តភក្តិ ASTRO របស់គាត់កំពុងជួយគ្រួសាររបស់ Moon Bin ហើយតែងតែជួយគាំទ្រប្អូនស្រីរបស់គាត់ឈ្មោះ Moon Sua គឺជាសមាជិកក្រុមនារី Billie ឲ្យមានកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈដូចជាបងប្រុសដែរ។

សូមរម្លឹកដែរថា Moonbin បានស្លាប់នៅផ្ទះរបស់គាត់នៅថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០២៣ ក្នុងសង្កាត់ Gangnam នៃភាគខាងត្បូងទីក្រុងសេអ៊ូល ជាកន្លែងដែលគាត់រស់នៅតែម្នាក់ឯង។ ក្រោយមក ប៉ូលិសបានសន្និដ្ឋានថាជាលទ្ធផលធ្វើអត្តឃាត។ ការស្លាប់របស់សមាជិកក្រុម ASTRO បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភព K-pop ផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Suzy ចូលរួមកម្មវិធី Baeksang Arts Awards លើកទី៦០ ត្រូវគេលើកសរសើរសម្រស់ព្រោងព្រាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


