កីឡា
Nick Taylor ថា ការប្រកួតពានអន្តរជាតិជាឱកាសបង្កើនសមត្ថភាពក្រុម
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅរដូវកាលក្រោយនឹងត្រូវធ្វើការប្រកួតប្រជែងក្នុងពានរង្វាន់អន្តរជាតិ២បន្ថែមលើពានរង្វាន់ក្នុងស្រុកធំ២ បន្ទាប់ពីពួកគេបានឈ្នះជើងឯក២ក្នុង១រដូវកាល។

កីឡាករខ្មែរ-អាមេរិក Nick Taylor យល់ឃើញថា នៅរដូវកាលក្រោយជាពេលវេលាដ៏ល្អ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង។ ពួកគេនឹងប្រកួតប្រជែងក្នុងពានរង្វាន់ ASEAN Club Championship និង AFC Challenge League ដែលនឹងក្លាយជាឱកាសសម្រាប់ក្រុមទាំងមូលស្វែងយល់ពីប្រព័ន្ធលេងសម្រាប់ការប្រកូតកម្រិតអាស៊ាន និងអាស៊ី។ វាជាការប្រកួតប្រជែងកាន់តែខ្លាំង ក្រុមកាន់់តែបង្កើនសមត្ថភាព។

កីឡាករ Nick Taylor បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំគិតថាវាគួឲ្យរំភើបសម្រាប់កីឡាករ បុគ្គលិក និងអ្នកគាំទ្រទាំងអស់ក្នុងការសាកល្បងសមត្ថភាពជាមួយក្រុមដែលមានគុណភាពខ្ពស់ក្នុងតំបន់។ ក្លិបនឹងផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីតំណាងឲ្យអ្នកខេត្តស្វាយរៀង និងអ្នកគាំទ្របាល់ទាត់កម្ពុជាពេញចិត្ត»។
កីឡាករបន្តថា ៖«អត្ថប្រយោជន៍ចម្បងដែលខ្ញុំគិតគឺគ្រាន់តែមានការប្រកួតប្រជែងថ្មីនៅចំពោះមុខអ្នកគាំទ្រ។ ប្រាកដណាស់ ក្លិបយើងត្រូវប៉ះមានទម្រង់លេងខុសពីយើង ហើយក៏ខុសពីក្រុមផ្សេងៗនៅលីគកំពូលកម្ពុជាដែរ។ ឱកាសនេះផ្តល់ឱ្យកីឡាករ និងក្លិបទាំងមូលរីកចម្រើនជាលំដាប់»។

ជាការពិតណាស់ អ្នកគាំទ្របាល់ទាត់នៅកម្ពុជា និងកីឡាករព្រះខ័នរាជស្វាយរៀងពិតជាទទួលបានអារម្មណ៍ពិសេសប្លែកមួយកម្រិតទៀត ក្នុងបរិមាណនៃការប្រកួតប្រជែងខ្ពស់ក្នុងពានរង្វាន់អន្តរជាតិទាំងពីរនៅរដូវកាលក្រោយ។
បុរសសង្ហា Nick Taylor បានបន្ថែមថា ៖«លើសពីនេះ វាជាឱកាសសម្រាប់ពួកយើងលេងដើម្បីតំណាងឲ្យប្រទេសកម្ពុជា។ បាល់ទាត់នៅកម្ពុជាមិនទាន់ទទួលការឲ្យតម្លៃខ្លាំងនៅឡើយទេ។ ប្រសិនបើយើងអាចធ្វើបានល្អ ជាពិសេសឈ្នះពាន វាអាចជួយផ្លាស់ប្តូរផ្នត់គំនិតមួយនេះបាន»។
លទ្ធផលចាប់ឆ្នោតពានរង្វាន់ ASEAN Club Championship សម្រាប់វគ្គជម្រុះ គឺក្រុមព្រះខ័នរាជស្វាយរៀងប៉ះក្រុមឡាវ Young Elephants។ ការប្រកួតជើងទី១ នៅថ្ងៃទី១៧ ខែកក្ដដា នៅទឹកដីប្រទេសឡាវ និងជើងទី២ នៅថ្ងៃទី២៤ ខែកក្ដដា នៅទឹកដីកម្ពុជា៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


