ព័ត៌មានអន្ដរជាតិ
មហាសន្និបាតអង្គការសហប្រជាជាតិគាំទ្រប៉ាឡេស្ទីនចូលជាសមាជិកពេញលេញ
មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានគាំទ្រយ៉ាងលើសលប់ឲ្យប៉ាឡេស្ទីនក្លាយជាសមាជិកពេញសិទ្ធិរបស់ខ្លួន ដោយលើកឡើងថា ប៉ាឡេស្ទីនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួម ហើយថែមទាំងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យអនុគ្រោះចំពោះដំណើរការមួយនេះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មាន Reuters កាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ ។

ការបោះឆ្នោតដោយមហាសន្និបាតដែលមានសមាជិក ១៩៣ រូបគឺជាការស្ទង់មតិជាសកលនៃការគាំទ្រឲ្យប៉ាឡេស្ទីនឲ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ហើយជាក់ស្ដែងវិធានការនេះទទួលបានប្រសិទ្ធភាព បើទោះជាសហរដ្ឋអាមេរិកបានបោះឆ្នោតវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមុនក៏ដោយ ។
សេចក្ដីអនុម័តដំណោះស្រាយនៅពេលនេះមានសំឡេងគាំទ្រចំនួន ១៤៣ និង ៩ សំឡេងប្រឆាំង ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ ខណៈពេលដែល ២៥ ប្រទេសបានអនុប្បវាទ ហើយយោងតាមសំឡេងគាំទ្រលើសលុបបែបនេះ ប៉ាឡេស្ទីនគួរតែត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិកអង្គការសហប្រជាជាតិ ។

គួរបញ្ជាក់ថា ពាក្យស្នើសុំដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ចាំបាច់ត្រូវអនុម័តដោយក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន ១៥ ខណៈសេចក្តីសម្រេចរបស់មហាសន្និបាតដែលបានអនុម័តកាលពីថ្ងៃសុក្រមិនបានផ្តល់សិទ្ធិឲ្យប៉ាឡេស្ទីនចូលជាសមាជិកអង្គការសហប្រជាជាតិពេញលេញទេ ប៉ុន្តែទទួលស្គាល់ថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួម ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


