កីឡា
សំដីដ៏វែងរបស់ Mbappe រៀបរាប់ពីការចាកចេញពីក្លិប PSG
ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិបារាំង Kylian Mbappe បានចេញវីដេអូរៀបរាប់ជាផ្លូវការអំពីការចេញពីក្លិបយក្សបារាំង Paris Saint-Germain នៅចុងរដូវកាលនេះ បន្ទាប់ពីពួកគេមិនទទួលបានជោគជ័យក្នុងពានរង្វាន់ UCL ជាថ្មី។
នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ Mbappe បានរៀបរាប់ថា ៖«ខ្ញុំតែងតែនិយាយថា ខ្ញុំនឹងប្រាប់អ្នកគ្រប់គ្នានៅពេលវេលាមកដល់។ នៅពេលនេះ ខ្ញុំចង់ប្រកាសប្រាប់អ្នកគ្រប់គ្នាថា នេះជារដូវកាលចុងក្រោយរបស់ខ្ញុំនៅក្លិប PSG។ ខ្ញុំនឹងមិនបន្តទៀតទេ ហើយការស្ថិតនៅទីនេះនឹងបញ្ចប់ក្នុងពេលពីរបីសប្តាហ៍ខាងមុខ។ វាជាអារម្មណ៍ដ៏តាន់តឹង និងរំជើបរំជួល ហើយខ្ញុំនឹកស្មានមិនដល់ថា ពិបាកយ៉ាងនេះក្នុងការប្រកាសចាកចេញពីប្រទេសកំណើតរបស់ខ្ញុំ ប៉ុន្តែខ្ញុំគិតច្បាស់ហើយ ត្រូវតែផ្សងព្រេងថ្មី បន្ទាប់ពីរយៈពេល៧ឆ្នាំ»។
«PSG ជាក្លិបមួយដែលមិនទុកចោលនរណាម្នាក់ឲ្យឯកោ។ ខ្ញុំពិតជាមិនសោកស្តាយឡើយដែលបានចុះកុងត្រាចូលរួមជាមួយក្លិបដ៏អស្ចារ្យនេះ។ វាជាក្លិបមួយដែលស្ថិតនៅក្នុងខួរក្បាលខ្ញុំពេញមួយជីវិត។ ទោះជាខ្ញុំលែងជាកីឡាកររបស់ក្លិបនេះបន្តទៀត ប៉ុន្តែខ្ញុំនឹងបន្តមើលគ្រប់ការប្រកួតរបស់ពួកគេ។ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាយ៉ាងជ្រាលជ្រៅបំផុត ហើយគ្មានពាក្យពេចន៍អ្វីមករៀបរាប់បានឡើយគឺ មានតែ សូមអរគុណ។ ខ្ញុំសង្ឃឹមថា យើងនឹងបញ្ចប់រដូវកាលនេះជាមួយពានរង្វាន់ចុងក្រោយ ហើយខ្ញុំជឿថា អ្នកនឹងស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច»។
សម្រាប់អនាគត Kylian Mbappe មិនទាន់ច្បាស់ទេ ប៉ុន្តែ Real Madrid ជាក្លិបដែលរូបគេស្រឡាញ់តាំងពីក្មេង ហើយក៏ជាកីឡាករម្នាក់ដែលក្លិបអេស្ប៉ាញមួយនេះចង់បានជាយូរមកហើយ៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


