Connect with us

កីឡា

Ali Daei ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅ AFC Asian Cup

បានផុស

នៅ

គិតត្រឹមឆ្នាំ២០២៤ ពានរង្វាន់ AFC Asian Cup ប្រារព្ធឡើងបានចំនួន១៨លើកហើយ​ដោយ​កីឡាករ Ali Daei រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Ali Daei បានចូលនិវត្តន៍ពីកីឡាបាល់ទាត់ហើយ ប៉ុន្តែ​លោកនៅតែកាន់កាប់កំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងព្រឹត្តិការណ៍​បាល់ទាត់​លំដាប់ទី១តំបន់អាស៊ី។ ខ្សែប្រយុទ្ធឆ្នើមរូប​នេះ​បាន​បង្ហាញខ្លូន​ក្នុង​​ពាន​រង្វាន់​​ទ្វីប​អាស៊ី​​៣​រដូវកាល​គឺ​នៅ​​ឆ្នាំ១៩៩៦ ២០០០និង២០០៤ ​ដោយ​រកបាន១៤គ្រាប់ កំពុងឈរនៅលេខ១​ក្នុង​តារាង។

ការបង្ហាញខ្លួន​ទាំង​៣​ព្រឹត្តិការណ៍ Ali Daei បានជួយក្រុមជម្រើសជាតិអុីរ៉ង់ទទួលបានចំណាត់ថ្នាក់លេខ៣ ចំនួន​២​លើក​នៅក្នុងឆ្នាំ១៩៩៦ និង២០០៤។ លោក​បាន​បង្ហាញខ្លួនសរុបឲ្យក្រុមជម្រើសជាតិអ៉ីរ៉ងចំនួន១៤៨លើក ស៊ុតបញ្ចូលទី​បាន​១០៨គ្រាប់។

គិតត្រឹមឆ្នាំ២០២៤ មានកីឡាករ២រូប​ដែល​មាន​ឱកាស​ប្រជែងកំណត់ត្រារបស់កីឡាករ Ali Daei គឺកីឡាករ Almoez Ali អាយុ​២៧​ឆ្នាំ​​របស់​​ជម្រើស​ជាតិ​កាតារ​​មាន​១១គ្រាប់ និង​កីឡាករ​វ័យ​២៧ឆ្នាំ Akram Afif របស់ក្រុមជម្រើសជាតិកាតារ​ដែរ​មាន​៩គ្រាប់ហើយ​ក្នុង​ពាន​រង្វាន់ AFC Asian Cup។ ប្រសិន​បើ ពួកគេ​​ជាប់​ជម្រើសជាតិ​ទៀត​ នោះពួកគេអាចមាន​ឱកាស​បំបែកកំណត់ត្រាបាន។

លោក Ali Daei ជា​កីឡាករ​​បាល់ទាត់​​អឺរ៉ុងដ៏​ឆ្នើម​មួយ​រូប​​ ​ធ្លាប់​​ចូល​រួម​ជា​មួយ​ក្លិបយក្ស​អាល្លឺម៉ង់​ Bayern Munich ពីឆ្នាំ១៩៩៨-១៩៩៩ ដោយបង្ហាញខ្លួនបាន២៣លើក និង​ស៊ុតបញ្ចូលទី៦គ្រាប់៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២២ ម៉ោង មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកនាំពាក្យ៖ នាវាចិន២គ្រឿង ចូលមកកំពង់ផែរាម គឺត្រៀមធ្វើសមយុទ្ធយោធា មិនមែនមកតាំងមូលដ្ឋានទ័ពឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេ​ចតេជោ ស្នើមេដឹកនាំមីយ៉ាន់ម៉ា ជួបលោកស្រី អ៊ុង សានស៊ូជី សួរសុខទុក្ខ តាមប្រព័ន្ធវីដេអូ

សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ សមត្ថកិច្ចឃាត់ខ្លួន ប្រធានបក្សកម្លាំងជាតិ ព្រោះបង្ហោះសារញុះញង់បង្កភាពវឹកវរដល់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម