ព័ត៌មានជាតិ
មកប៉ុស្ដិ៍ប៉ូលីសដើម្បីសុំម៉ូតូវិញ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ តែបែជាធ្លាក់ថ្នាំញៀននៅមុខសមត្ថ កិច្ច
ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯងបានមួយថ្ងៃ បុរសម្នាក់បានធ្វើដំណើរមកប៉ុស្ដិ៍នគរ បាល ចោមចៅទី៣ ដើម្បីរៀបចំឯកសារសុំម៉ូតូពីសមត្ថកិច្ចវិញ។ តែមិនទាន់បានម៉ូតូវិញផង ពេលហូតលុយចេញពីហោប៉ៅខោដើម្បីទិញទឹកផឹក ស្រាប់តែធ្លាក់ថ្នាំញៀនមួយកញ្ចប់នៅមុខសមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចស្រឡាំងកាំងឃាត់ខ្លួនភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឿ សុខកេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកស្កុបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1HF 6431។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យរូបនេះបានជិះម៉ូតូដួលខ្លួនឯងនៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងរបួស។ បន្ទាប់មកជនសង្ស័យត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។ ដោយឡែកម៉ូតូក៏ត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលដើម្បីរងចាំបងប្អូនយកឯកសារមកទទួលយកទៅវិញ។ ហើយពេលនេះសមត្ថកិច្ចឆែកឆេក្នុងម៉ូតូក៏ឃើញសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

សមត្ថកិច្ចបានបន្តថា លុះដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែឆ្នាំដដែលនេះ ជនសង្ស័យបានធ្វើដំណើរមកប៉ុស្តិ៍ដើម្បីសុំម៉ូតូយកទៅវិញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះពិតជារបស់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕
អត្ថបទដោយ ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


