ព័ត៌មានជាតិ
ចំនួនអ្នកជាប់ពាក់ព័ន្ធជាមួយស្ត្រីឈ្មោះ អៀម ធីតា កើនឡើងដល់៥២នាក់ហើយ
ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានអះអាងនៅមុនបន្តិចថា ចំនួនអ្នកជាប់ពាក់ព័ន្ធជាមួយស្ត្រីឈ្មោះ អៀម ធីតាមានឆ្លងកូវីដ១៩ ដែលបានទៅលេងម្តាយនៅកណ្តាលស្ទឹង បានកើនឡើងដល់៥២នាក់ហើយ។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងនៅមុននេះថានៅរសៀលនេះក្រុមការងារបានស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធនឹងស្ត្រីឈ្មោះ អៀម ធីតា ចំនួន៨នាក់បន្ថែមទៀត ក្នុងនោះស្រី៦នាក់ ត្រូវបានបញ្ជួនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹងរួចហើយ ដែលធ្វើឲ្យចំនួនអ្នកអ្នកជាប់ពាក់ព័ន្ធកើនឡើងដល់៥២នាក់។
លោកបានបន្តថា ចំណែកអ្នកពាក់ព័ន្ធផ្សេងៗទៀតពួកគេធ្វើចត្តាឡីស័ក នៅពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅសាលាបឋមសិក្សាព្រែកតាពៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនិងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹងផងដែរ។ លោកបានបន្ថែមថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះដែរ គិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិការហូតមកដល់ថ្ងៃទី០៨ធ្នូ មានចំនួន១០១៥នាក់មានតេស្តអវិជ្ជមានទាំងអស់។
គួរបញ្ជាក់ថាស្ត្រីឈ្មោះ អៀម ធីតា អាយុ៣៥ ឆ្នាំ មានអាសយឋាន រស់នៅសង្កាត់បឹងទំពន់ រាជធានីភ្នំពេញ ដែលបានធ្វើតេស្តមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីស្ត្រីរូបនោះកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០បានទៅហាង pedro នៅផ្លូវព្រះសីហនុ។ នៅថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោងប្រមាណ៩ព្រឹក ឈ្មោះ អៀម ធីតា បានមកលេងម្តាយ រហូតដល់ ម៉ោងប្រមាណ ៣ រសៀលបានត្រឡប់ទៅភ្នំពេញវិញហើយក្រុមគ្រួសារគាត់បានបន្តទៅផ្សារនិងវត្តជាបន្តបន្ទាប់រហូតអាជ្ញាធរសម្រេចបិទផ្សារកំពង់អំពិលនិងវត្តវិហារត្រាញ់។
ជាមួយគ្នានេះដែរ អាជ្ញាធរក្រុងតាខ្មៅ ក៏បានសម្រេចបិទផ្សារតាមមាត់ទន្លេនិងមាត់ស្ទឹងនិងតូបលក់មួយចំនួន ដែលមានការពាក់ព័ន្ធផងដែរ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩កាន់តែទ្រង់ទ្រាយធំ។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាជាង១ម៉ឺននាក់ហើយ ក្នុងនោះមានវិជ្ជមានវីរុស១៩ចំនួន៣៨នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី