Connect with us

ព័ត៌មានជាតិ

បេក្ខជន​មាន​ពិន្ទុ​ចន្លោះ​ពី ​៤២៧ ​ដល់៥០០​ នឹង​ទទួល​បាន​និទ្ទេស ​A

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងជាប់បាក់ឌុបត្រូវមានពិន្ទុចាប់ពី ២៣៧ ឡើងទៅហើយបេក្ខជនដែលជាប់និទ្ទេស A ត្រូវមានពិន្ទុចន្លោះពី ៤២៧ដល់៥០០ពិន្ទុសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំបានបន្តថា បេក្ខជនដែលប្រឡងបានពិន្ទុចំនួន ២៣៧ ពិន្ទុ គឺជាប់ហើយ។ ចំណែកបេក្ខជនដែលទទួលបានពិន្ទុចាប់ពី ២៣៧ ដល់២៨៥ ពិន្ទុទទួលបាន និទ្ទេស E ពិន្ទុចន្លោះពី ២៨៥ ដល់៣៣៣ទទួលបាន D ពិន្ទុចន្លោះ​ពី​៣៣៣ ដល់ ៣៨០ ទទួលបាន C ពិន្ទុចន្លោះពី៣៨០ដល់៤២៧ទទួលបាន B និងពិន្ទុចន្លោះពី៤២៧ដល់៥០០ទទួលបាននិទ្ទេសA។

របបពិន្ទុសរុបរបស់បេក្ខជន ៥០០ពិន្ទុ ប៉ុន្តែដោយសារមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រដូច្នេះពិន្ទុដែលជាប់គឺ៥០០ ដល់ ២៥ រួចចែកនឹង ២ ស្មើនឹង២៣៧,៥យកត្រឹម២៣៧ពិន្ទុជាប់។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡាចុះថ្ងៃទី ១៤ មករា នេះបានឱ្យដឹងថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ និងនៅខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២។

ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់បេក្ខជនប្រឡងបាក់ឌុបមិនចាំបាច់មកតាមដានលទ្ធផលប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗ ព្រោះក្រសួងក៏បានផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផ្លូវការ របស់ក្រសួងផងដែរដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ពិសេសជំងឺកូវីដ១៩បម្លែងខ្លួនថ្មីអូមីក្រុង។

ប៉ុន្តែក៏បានណែនាំឱ្យមណ្ឌលប្រឡងនីមួយៗបិទផ្សាយលទ្ធផលប្រឡងទៅតាមវិធានការសុខាភិបាល និងហាមឃាត់មិនឱ្យនិស្សិត ឬសិស្សានុសិស្ស ដែលមិនពាក់ព័ន្ធនឹងការប្រឡង ចូលទៅកាន់ទីតាំងបិទផ្សាយលទ្ធផលប្រឡងជាដាច់​ខាតហើយណែនាំឱ្យចងខ្សែសញ្ញា ឬដាក់រនាំងខ័ណ្ឌព័ទ្ធជុំវិញទីតាំងបិទផ្សាយលទ្ធផលប្រឡង តាមលទ្ធភាព ដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម