Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ​ប្រាប់មន្ត្រីការបរទេសវៀតណាមថា ​អាស៊ាន មិនមែនចំណាប់ខ្មាំង មីយ៉ាន់ម៉ា

បានផុស

នៅ

​​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ប្រាប់លោក ប៊ូយ ថាញ់សឺន ​ថា ដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ា គឺខិតខំធ្វើយ៉ាងណាជំរុញស្ថានភាពមីយ៉ាន់ម៉ាឱ្យប្រសើរឡើងវិញ​ ហើយបញ្ជាក់ថា អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃប្រទេសមីយ៉ាន់ម៉ានោះទេ ​អាស៊ាន​មានការងារធ្វើច្រើនទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក ប៊ូយ ថាញ់សឺន (Bui Thanh Son) ​រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នេះ​។

សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ មានប្រសាសន៍ថា ​អាស៊ាន មិនមែនជាចំណាប់ខ្មាំង នៃប្រទេសមីយ៉ាន់ម៉ានោះទេ តែយើងនៅ​តែបន្តខិតខំជួយដល់មីយ៉ាន់ម៉ា។​ នេះបើតាម​លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ដែលបាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន​ ក្រោយជំនួប។

​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ធ្លាប់បានបញ្ជាក់ថា ​បញ្ហាមីយ៉ាន់ម៉ា មានភាពស្មុគស្មាញដែលត្រូវការពេលវេលាក្នុងការចរចា​ ហើយការណ៍ដែលសម្តេចទៅ​មីយ៉ាន់ម៉ា​ គឺដើម្បីស្វែងរកដំណោះស្រាយ នាំឱ្យអាស៊ានគ្រប់ទឹកឡើងវិញ ហើយត្រូវ​ទុកពេលឱ្យសម្តេចធ្វើសិន​។

ចំពោះបញ្ហា​មីយ៉ាន់ម៉ា​នេះ ក៏មាន​ក្រុមប្រឆាំងមួយចំនួនមានទាំងបរទេស ​បាន​រិះគន់គម្រោ​ងទស្សនកិច្ច​នៅប្រទេសមីយ៉ានម៉ារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាថា កំពុងតែបំផ្លាញការខិតខំប្រឹង​ប្រែង​ចំពោះបញ្ហានៅប្រទេ​ស​មីយ៉ាន់ម៉ា និងថា គម្រោងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នេះ ហាក់ដូចជាទៅទទួលស្គាល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលកើតចេញពីរដ្ឋប្រហារយោធា ប៉ុន្តែលទ្ធផលទទួលបានលើសពីការរំពឹងទុក​។​

លទ្ធផល​ នៃដំណើរទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​នៅមីយ៉ាន់ម៉ាបាន​បង្ហាញថា ​​នៅក្នុងដំណើរទស្សនកិច្ច​របស់ សម្តេចតេជោ ហ៊ុន សែន នោះ ​​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បានប្រកាស​បទ​ឈប់​បាញ់​គ្នា​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ទាំងអស់ ក្នុង​រយៈពេល​​​៥ ​ខែ រហូតដល់​ចុងខែ​កុម្ភៈ ឆ្នាំ​ ២០២២ និង​បានសម្រេច​ពន្យារ​បទ​ឈប់​បាញ់​គ្នា​បន្ថែមទៀត រហូត​ដល់​ចុងឆ្នាំ​ ២០២២​ ហើយលោក មីន អ៊ុងឡាំង មេដឹកនាំយោធា​មីយ៉ាន់ម៉ា ​ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យទទួល​អនុវត្ត​បទឈប់​បាញ់​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​ និង​ប្រជាជន បញ្ឈប់​រាល់​អំពើហិង្សា និង​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ខ្ពស់បំផុត​​​។​

ជាមួយគ្នានោះ លោក មីន អ៊ុងឡាំង បានប្រកាស​ស្វាគមន៍​ការចូលរួម​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​។ ជំហាន​នេះ ត្រូវ​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ​​៥ ​ចំណុច​របស់​អាស៊ាន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា២០ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា២២ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម