Connect with us

ព័ត៌មានជាតិ

កម្ពុជា និងតំណាងប្រទេសជាច្រើនបង្កើន​កិច្ច​ប្រតិបត្តិការ​អន្តរជាតិ ​អនុវត្ត​ច្បាប់ អំឡុង​ជំងឺ​រាតត្បាត​កូវីដ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ​​នាយ​ឧត្ដមសេនីយ៍ ​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Du Hangwei អនុ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ជាគណៈអធិបតី នៃកិច្ចពិភាក្សាជាមួយតំណាងប្រទេស ចំនួន២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបតាមរយៈវីដេអូពី​ចម្ងាយ​ (Online)នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក​ឧត្ដមសេនីយ៍​ឯក ឌី វិជ្ជា និងលោក Du Hangwei អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានពិភាក្សាលើប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុង​នៃជំងឺរាតត្បាតកូវីដ-១៩»​។

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានឲ្យ​ដឹង​ថា វេទិកានេះ​ មានការចូលរួមពីថ្នាក់ដឹកនាំសន្តិសុខ មកពី ២២ប្រទេស និង តំណាងនគរបាល​អន្តរជាតិ ព្រម​ទាំងមានការចូលរួមផ្ទាល់ដោយ ថ្នាក់ដឹកនាំសន្តិសុខចិន, អង្គការអន្តរជាតិសៀងហៃ, អង្គការមេគង្គ​ឡាន​ឆាង និងក្រុមហ៊ុនឯកជន​ពាក់ព័ន្ធ​មួយចំនួន។
 
វេទិកានេះដែរ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកនូវបទពិសោធន៍ការអនុវត្តច្បាប់រួមគ្នា ទប់ស្កាត់បញ្ហាប្រឈមពិភពលោក ថែរក្សាស្ថិរភាពសង្គម និងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច៕


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម