Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២១ រដ្ឋបាលជលផល បង្រ្កាបបទល្មើសជលផលបានជាង៣០០០ករណី

បានផុស

នៅ

នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលជលផល បានធ្វើការបង្រ្កាបបទល្មើសជលផលបានចំនួន ៣២៣១ករណី បំផ្លាញចោលវត្ថុតាង ២៩៦២ករណី ពិន័យអន្តរការណ៍ ៧៩ករណី និងបញ្ជូនទៅតុលាការ ចំនួន១៩០ករណី។

របាយការណ៍របស់រដ្ឋបាលជលផល បានឱ្យដឹងថា រដ្ឋបាលជលផល បានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តចំនួន ១៤០វគ្គ ដោយមានអ្នកចូលរួម ១ ៤៥០នាក ហើយបានធ្វើអធិការកិច្ចទីតាំងកែច្នៃបានចំនួន ១៣៤កន្លែង ក្នុងខេត្តចំនួន១៧ ផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តអនាម័យល្អចំនួន ៥ច្បាប់ និងវិញ្ញាបនបត្រសុខភាពចំនួន ៦៧ច្បាប់។ បន្ថែមលើនេះ ក៏បានបោះបង្គោលបេតុងព្រំប្រទល់កន្លែងអភិរក្សចំនួន ១៨៥ ដើម បង្គោលឈើចំនួន ២ ៧៥០ដើម ទម្លាក់ប្រអប់បេតុងចំនួន ២៥០ នៅតំបន់ឆ្នេរ បានការពារតំបន់ផ្កាថ្ម និងស្មៅសមុទ្រទំហំ ៧ ០០០ហ.ត  ដាំព្រៃលិចទឹកចំនួន ១៥០ហ.ត និងសាងសង់ស្នាក់ការល្បាតចំនួន ៤ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ខាងលើបានបន្តទៀតថា រដ្ឋបាលជលផលបានដាក់ស្លាកសញ្ញាកន្លែងអភិរក្សសហគមន៍ចំនួន ១១០ស្លាក ទម្លាក់ប្រអប់បេតុងចំនួន១៥០ និងបោះបង្គោលការពារស្មៅសមុទ្រក្នុងកន្លែងសហគមន៍ចំនួន ២០០ដើម។ជាមួយគ្នានេះដែរ ក៏បានបោះបង្គោលព្រំប្រទល់ការពារព្រៃលិចទឹកចំនួន ១៣៦ដើម នៅខេត្តជុំវិញបឹងទន្លេសាបសរុបចំនួន ១ ០២១ដើម។ ម្យ៉ាងទៀត ក៏សិក្សាស្រាវជ្រាវជីវសាស្រ្ត វារីសត្វ តាមដានប្រភេទកូនត្រី ការធ្វើចរាចរណ៍ត្រី និងការពងកូនរបស់ត្រីនៅតាមដងទន្លេ សិក្សាDNAត្រី សិក្សាស្រាវជ្រាវការបង្កាត់ភ្ញាស់ត្រីគ្រំ ត្រីខ្យា ត្រីខ្ជឹង ត្រីកន្ធរមាស និងតាមដានផលនេសាទដាយត្រី៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម