ព័ត៌មានជាតិ
រកឃើញអ្នកពាក់ព័ន្ឋជាមួយអ្នកមានកូវីដម្នាក់ ដែលស្នាក់នៅ សណ្ឋាគារ «ចម្ប៉ា ពេជ្រ» ខេត្តក្រចេះ
ក្រុមគ្រូពេទ្យ បានទៅយកសំណាក ក្រុមគ្រួសារ និងបុគ្គលិកសរុប ៧១នាក់ នៅសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ ទៅមន្ទីរពិសោធន៍ ក្រោយពេលមានអ្នកជំងឺកូវីដ ម្នាក់ បានទៅស្នាក់នៅទីនោះ។
យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តក្រចេះ បានឲ្យដឹងថា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅយកសំណាក អ្នកពាក់ព័ន្ឋនៅសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ទៅពិសោធន៍ ក្រោយឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលវិជ្ជមានកូវីដ បានទៅស្នាក់នៅមួយយប់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា និងរំលងចូលថ្ងៃទី១ ខែធ្នូ មុនទៅមណ្ឌលគិរី។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានបិទសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ជាបណ្តោះអាសន្ន ដើម្បីការពារជំងឺកូវីដ-១៩៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី