ព័ត៌មានជាតិ
កម្ពុជា រកផ្លូវនាំផលិតផលខ្មែរដាក់លក់លើអនឡាញក្រុមហ៊ុន Alibaba តាមរយៈ App Lazada
រាជរដ្ឋាភិបាលកម្ពុជា កំពុងរកផ្លូវដាក់បញ្ចូលផលិតផលខ្មែរ ទៅលើទីផ្សារអនឡាញរបស់ក្រុមហ៊ុនចិន Alibaba Group និង App Lazada ដ៏ល្បីនេះ។ គម្រោងនេះ គឺជាការបោះជំហានថ្មីមួយទៀតនៃការផ្សព្វផ្សាយផលិតផលខ្មែរឲ្យបានកាន់តែទូលំទូលាយ នៅលើឆាកអន្តរជាតិ ក៏ដូចជា ឈានទៅពង្រីកការធ្វើពិពិធកម្មទីផ្សារផលិតផល តាមរយៈក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំបំផុតរបស់ចិន។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានបើកកិច្ចប្រជុំជាមួយក្រហ៊ុន Alibaba Group តាមរយៈ Video Conference ស្តីអំពី «កិច្ចសហប្រតិបត្តិការរវាងក្រហ៊ុន Alibaba Group ជាមួយរាជរដ្ឋាភិបាលកម្ពុជា» ក្នុងការនាំយកផលិតផលខ្មែរទៅបញ្ជូល និងដាក់លក់នៅលើទីផ្សារប្រទេសចិន ក៏ដូចជានៅតាមបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈ App Lazada របស់ Alibaba Group ។ កិច្ចប្រជុំនេះធ្វើឡើងកាលពីចុងខែ មករា កន្លងទៅ។

ទោះយ៉ាងណា តាមរយៈហ្វេសប៊ុកផេករបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មិនទាន់បានបញ្ជាក់អំពីលទ្ធផលនៃការជជែកនេះនៅឡើយទេ។ ចំណែកផលិតផលខ្មែរ ដែលគ្រោងនឹងដាក់បញ្ចូលទៅលើទីផ្សារអនឡាញរបស់ Alibaba Group ក៏មិនទាន់បានបង្ហើបពីមន្រ្តីពាក់ព័ន្ធនៅឡើយដែរ។ ប៉ុន្តែការប្រជុំជជែកគ្នានេះ ជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញថា ផលិតផលខ្មែរ កំពុងតែពង្រីកខ្លួនទៅកាន់ទីផ្សារឌីជីថល ដែលរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ខ្លាំង លើកិច្ចការនេះ។

តាមរយៈ កិច្ចប្រជុំនេះ ក៏ជាការឆ្លើយតបជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ ដែលនឹងរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ក្រោយពីវិបត្តិការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ ១៩៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់