ព័ត៌មានជាតិ
ថ្នាក់ដឹកនាំកំពូលវៀតណាម ២ រូប សាទរកម្ពុជាចំពោះប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ-១៩
ការសាទររបស់ថ្នាក់ដឹកនាំកំពូលរបស់វៀតណាមចំនួន២រូបនេះ បានធ្វើឡើងនៅក្នុងជំនួបសន្ទនាតាមទូរសព្ទដាច់ដោយឡែកពីគ្នា រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ប្រធានរដ្ឋ និងលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២២។
នៅក្នុងជំនួបសន្ទនានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះសមិទ្ធផលដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេច បាននាពេលកន្លងមក ជាពិសេសលទ្ធផលសំខាន់ៗ ដែលទទួលបានពីការអនុវត្តសេចក្តីសម្រេច នៃសមាជបក្សលើកទី១៣ ក៏ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ សម្តេចតេជោបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់លោក ង្វៀន សួនហ៊្វុក និងលោកផាម មិញជិញ ប្រជាជនវៀតណាម នឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងជាបន្តបន្ទាប់ ទាំងក្នុងវិស័យការពារជាតិ ការកសាង និងការធ្វើកំណែទម្រង់ជាតិ។
នៅក្នុងជំនួបនោះ លោក ង្វៀន សួនហ្វ៊ុក និងលោក ផាម មិញជិញ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបាននាពេលកន្លងមកនេះ ជាពិសេសការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវី-១៩ ក៏ដូចជាការបង្កើតបុរេលក្ខខណ្ឌសម្រាប់ការបើកសេដ្ឋកិច្ចពេញលេញជាប្រក្រតីឡើងវិញផងដែរ។ ថ្នាក់ដឹកនាំទាំងពីររបស់វៀតណាមមានជំនឿថា ក្រោមម្លប់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំរបស់កម្ពុជាជាច្រើនទៀត កម្ពុជា នឹងបន្តទទួលបាននូវសមិទ្ធផលកាន់តែអស្ចារ្យក្នុងការកសាង និងការអភិវឌ្ឍប្រទេស រួមទាំងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខ ពិសេសការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។
នៅក្នុងជំនួបសន្ទនានោះដែរ លោក Nguyen Xuan Phuc លោក Pham Minh Chinh និងសម្តេចតេជោ ហ៊ុន សែន បានឯកភាពថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ប្រកបដោយស័ក្តិសិទ្ធភាពនូវយន្តការទ្វេភាគី ដែលមានស្រាប់ ផ្តល់អាទិភាពដល់ការអនុវត្តកិច្ចព្រមព្រៀងនានា ដែលបានចុះហត្ថលេខារួចនាពេលកន្លងមក លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចរវាងគ្នា ដើម្បីជំរុញការអភិវឌ្ឍរួម និងជំរុញការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


