Connect with us

ព័ត៌មានជាតិ

កម្ពុជា​ទុកពេល​ឲ្យ​ភាគី​ថៃ​២​ថ្ងៃ ​រុះរើ​ស្លាក​សញ្ញា​ ដោះមីន​ចេញពី​តំបន់​បង្គោល​ព្រំដែន​លេខ ៣២-៣៣ ថ្មពួក​

បានផុស

នៅ

យោធភូមិភាគទី៥​១ នគរបាល​កាគរបាលការពារព្រំដែនរបស់កម្ពុជាបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ខ្លួន​ទុកពេល​ឲ្យ​ភាគី​ថៃ​ចំនួន​២​ថ្ងៃ ក្នុងកា​រុះរើ​ស្លាក​សញ្ញា​ដោះមីន​ចេញពី​តំបន់​បង្គោល​ព្រំដែន​លេខ ៣២-៣៣ នា​ភូមិ​សាមគ្គី ខាងជើង​ច្រក​តំបន់​បឹង​ត្រកួន​ ឃុំ​គោគ​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខ​ឃុំ​ តាប្រាយ៉ា ស្រុកតាប្រាយ៉ាខេត្តស្រះកែវយោងស្មារតីនៃខ្លឹមសារអង្គប្រជុំបន្ទាន់​មួយ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង ទទួល​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ នៅ​ស្នាក់ការ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រកព្រំដែន​តំបន់​បឹង​ត្រកួន កាលពី​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០២០ ដែល​បាន​ដឹកនាំ​ក្រុមការងារ ជួប​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ទោ ព្រំ រឿន និង​ឧ​ត្ត​ម​សេនីយ៍​ទោ ទឹម ទុំ អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រំដែន​គោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​សេចក្តីប្រកាស​របស់​យោធភូមិភាគ​៥១ បានឲ្យថឹងថា អង្គ​ប្រជុំបាន ពិភាក្សាគ្នា​ដោះស្រាយ អំពី​សកម្មភាព​ដោះ មីន​របស់​ភាគី​ថៃ ចន្លោះ​បង្គោល​សីមា​លេខ ៣២-៣៣ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​ស្នើរឲ្យក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ជូនដំណឹង​ដល់​ភាគី​ថៃ ឲ្យ​រុះរើ​ស្លាក​សញ្ញា​មីន ចេញ​ឲ្យ​អស់ ក្នុង​រយៈពេល​២​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃនេះ​ទៅ​។ បើ​រយៈពេល​២​ថ្ងៃ ភាគី​ថៃ មិន​ធ្វើ​ការរុះរើ​ស្លាក​សញ្ញា​ដោះមីន​ទេ កម្លាំង​កម្ពុជា​ឈរជើឈរជើងនៅទីនោះនឹងធ្វើការរុះរើដោយខ្លួនឯងចេញ ។​ ហើយ​រាល់​​សកម្មភាព​ផ្សេងៗ​តាម​បណ្តោយ​ព្រំដែន សូមឲ្យភាគីថៃជូនដំណឹងគ្នាទៅវិញទៅមកផងដែរ។ក្រោយ​ពិភាក្សាគ្នា​ចប់ ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ គោលដៅ​ថៃ​ដោះមីន​ជាក់ស្តែង នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យនិងមានវិធានការបន្ត ៕​

វ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម