ព័ត៌មានជាតិ
ខេត្តស្វាយរៀង ជាង ២០ថ្ងៃហើយ គ្មានអ្នកឆ្លង និងស្លាប់ ដោយសារកូវីដទេ
ជាង ២០ថ្ងៃហើយ ដែលខេត្តស្វាយរៀងទាំងមូល ពុំមានករណីឆ្លងជំងឺកូវីដ-១៩ និងពុំមានអ្នកស្លាប់ដោយសារជំងឺរាត ត្បាតមួយនេះ។ នេះបើតាមការឲ្យដឹងពីលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង។
លោក ជុំ ហាត មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តស្វាយរៀង” នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈនេះថា អំឡុងពេលប្រទេសកម្ពុជា រងការរាតត្បាតជំងឺកូវីដ-១៩ ខ្លាំងនោះ ខេត្តស្វាយរៀងក៏ទទួលការរាតត្បាតខ្លាំងផងដែរ។ នាពេលនោះ មានអ្នកជំងឺច្រើន រហូតដល់ខាងមន្ទីរពេទ្យ ពិបាកនៅក្នុងការរកកន្លែងព្យាបាល។
ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានឲ្យដឹងបន្តថា មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តស្វាយរៀងទាំងមូល ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ហាក់មានការថមថយខ្លាំង រហូតដល់ជាង ២០ថ្ងៃមកនេះ ពុំករណីស្លាប់ និងឆ្លងថ្មីឡើយ។
លោក ជុំ ហាត បានមានប្រសាសន៍ថា «នៅស្វាយរៀង គឺឥឡូវនេះវា (កូវីដ) ដូចជាអស់ ប៉ុន្តែអាកូវីដហ្នឹង កាលគេកំពុងខ្លាំង ខេត្តស្វាយរៀងយើង ក៏ខ្លាំងដែរ…ពេលនោះមិនអញ្ចឹងទេ នៅស្វាយរៀង រហូតដល់អ្នកជំងឺមកពេទ្យ គេមិនចង់ទទួលផង ដោយសារខេត្តនោះ វាមានខ្ពស់ វាកម្រិតកូវីដវាច្រើន កាលហ្នឹង តែឥឡូវមិនអីទេ ធូធារហើយ ចង់ទៅលេងអីទៅៗ អត់មានអីទេ ឥឡូវអស់ហើយ ជិត ១ខែហើយ អត់មានទេ អត់មានស្លាប់មួយ អត់មានឆ្លងមួយទេ ២០ថ្ងៃផ្លាយហើយ»។
ខេត្តស្វាយរៀង ទទួលបានលទ្ធផលល្អ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យ៉ាងដូច្នេះ ក៏ព្រោះបានអនុវត្តយ៉ាងត្រឹមត្រូវនូវវិធានការ និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្តបន្ទាប់។ ជាពិសេស ខេត្តស្វាយរៀង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត បានស្ទើរគ្រប់គ្នាអស់ហើយ។ នេះបើតាមការបញ្ជាក់ពីលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដដែល៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


