Connect with us

ព័ត៌មានជាតិ

ក្រសួងចំនួន៣ ​សហការ​គ្នា​រៀប​ចំ​ព្រឹត្តិការណ៍​ “សប្ដាហ៍​សៀវ​ភៅ”

បានផុស

នៅ

ព្រឹត្តិការណ៍ “សប្ដាហ៍​សៀវភៅ” តាម​ប្រព័ន្ធ​អ៊ីនធឺណិត  ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នារៀបចំចាប់ពីថ្ងៃទី១២-១៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ​ “សម័យ​កូវីដ កាន់តែសិ្នទ្ធនឹងសៀវភៅ”។
 
សប្ដាហ៍​សៀវភៅ បាន​រួម​បញ្ចូល​សកម្មភាព​មួយ​ចំនួន ដែលរៀបចំតាម​ប្រព័ន្ធ​អនឡាញ មានដូចជា៖ ការ​ផ្សព្វផ្សាយ​សៀវភៅ និងវីឌីអូរបស់កវី អ្នកបោះពុម្ពផ្សាយ បណ្ណាគារិក អ្នកលក់សៀវភៅ ដៃគូអភិវឌ្ឍន៍​វិស័យ​សៀវភៅ និងអំណានគ្រឹះស្ថានអប់រំ នៅលើគេហទំព័ររបស់ពិព័រណ៍សៀវភៅកម្ពុជា។

​លើសពីនេះទៅទៀត ក៏មានការជួបនិយាយសំណះសំណាល ជាមួយនឹងវាគ្មិន​ ដែលនឹងអញ្ជើញ​ចូលរួម​តាមរយៈកម្ម​វិធី Zoom។ ​បណ្ដុំ​កម្មវិធីដ៏មានតម្លៃ​នេះ គឺរៀបចំឡើង ក្នុងគោលបំណង​ទាក់​ទាញ​អ្នកចូល​ចិត្ត និងស្រឡាញ់ការអានសៀវភៅនៅកម្ពុជា ក៏ដូចជាលើកស្ទួយវិស័យ បោះពុម្ព​នៅ​កម្ពុជា​ ឲ្យកាន់តែរីក​ចម្រើនទៅមុខមួយ​កម្រិត​ទៀត។
 
គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជា គឺជាកម្មវិធីមួយរៀបចំជារៀងរាល់ឆ្នាំ ដែលតែងតែប្រារព្ធធ្វើឡើង នៅ​បណ្ណាល័យជាតិ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ការយល់ដឹង របស់ប្រជាជនទៅលើសៀវភៅជា​ភាសា​ខ្មែរ និងបរទេស លើកកម្ពស់​ឧស្សាហកម្ម បោះពុម្ព​ផ្សាយ​នៅ​កម្ពុជា៕
 
​ អត្ថបទ ៖ កោះកែវ
 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម