ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំឲ្យសាលានីមួយៗ ស្រង់ស្ថិតិបុគ្គលិក និងសិស្សដែលបានចាក់ និងមិនទាន់បានចាក់វ៉ាក់សាំង
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវធ្វើការស្រង់ស្ថិតិបុគ្គលិកអប់រំ និងសិស្សានុ-សិស្ស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសទី ៣ ដើម្បីជំរុញឲ្យពួកគេទៅចាក់ឲ្យបានគ្រប់ៗគ្នា។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ ចុះថ្ងៃទី ១៨ ខែកម្ភៈនេះ បានណែនាំដល់គ្រូទទួលបន្ទុកថ្នាក់ ត្រូវស្រង់ស្ថិតិស្សានុ-សិស្ស ដែលបានចាក់ និងមិនទាន់បានចាក់វ៉ាក់សាំង ដូសមូលដ្ឋាន (ដូសទី១ និងទី២) និងដូសជំរុញ (ដូសទី៣) រួចបញ្ជូនទៅគណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ដើម្បីធ្វើការបូកសរុប។ ចំណែកគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរៀបចំបូកសរុបស្ថិតិបុគ្គលិកអប់រំ និងសិស្សានុ-សិស្ស ដែលបានចាក់ និងមិនទាន់ចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវផ្សព្វផ្សាយ និងជំរុញបន្ថែមដល់បុគ្គលិកអប់រំ សិស្សានុ-សិស្ស ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
ក្រសួងអប់រំ បានបន្តថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា អាចស្នើសុំគណៈកម្មការចាក់វ៉ាក់សាំង នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ចុះទៅចាក់វ៉ាក់សាំងដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សដោយផ្ទាល់ នៅតាមសាលារៀន។ ចំពោះគ្រឹះស្ថានមត្តេយ្យសិក្សា និងគ្រូបង្រៀនថ្នាក់មត្តេយ្យ ដែលមានកុមារអាយុ ៣ឆ្នាំ ទៅ ៥ឆ្នាំ សូមផ្សព្វផ្សាយ និងជំរុញដល់មាតាបិតា អ្នកអាណាព្យាបាល ឲ្យនាំកូនចៅទៅចាក់វ៉ាកសាំងដូសទី ១។ ក្រសួងអប់រំ ក៏បានស្នើឲ្យអាជ្ញាធរដែនដី និងភ្នាក់ងារសុខាភិបាពពាក់ព័ន្ធ សូមជួយសម្របសម្រួល និងជំរុញដំណើរការចាក់ វ៉ាក់សាំងដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សឲ្យទទួលបានជោគជ័យ។
បើតាមក្រសួងអប់រំ ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង និងដើម្បីធានាបន្តនិរន្តរភាព នៃដំណើរការបង្រៀន និងរៀន ឈានទៅបញ្ចប់ឆ្នាំសិក្សាបានពេញលេញ ក្រសួងសូមណែនាំឲ្យគ្រឹះស្ថានសិក្សា ដែលមានសិស្សច្រើន ត្រូវរិះរកវិធានការកាត់បន្ថយចំនួនសិស្ស មកសាលារៀនដោយផ្ទាល់ ដោយត្រូវរៀបចំការរៀបផ្លាស់វេន (ឧទាហរណ៍ មួយសប្ដាហ៍សិស្ស ត្រូវមកថ្នាក់រៀន និងមួយសប្ដាហ៍ទៀតសិស្សត្រូវរៀនតាមអនឡាញ ឬរៀនពីចម្ងាយ)។
គ្រឹះស្ថានសិក្សា ត្រូវរិះរកវិធានការកាត់បន្ថយចំនួនសិស្សក្នុងថ្នាក់រៀន ដើម្បីរក្សាតម្លាតសុវត្ថិភាព និងលើកកម្ពស់អនាម័យ និងបរិយាកាសល្អនៅក្នុងបន្ទប់រៀន។ ត្រូវរៀបចំការបង្រៀន និងរៀនតាមកម្មវិធីសិក្សាបង្រួញ ដោយគ្រូបង្រៀនត្រូវសង្ខេប មេរៀន និងបង្រៀនមុខវិជ្ជាសំខាន់ៗ។ ចំពោះមេរៀន និងមុខវិជ្ជាផ្សេងទៀត គ្រូបង្រៀនត្រូវណែនាំ សិស្សឲ្យរៀនដោយខ្លួនឯង តាមរយៈការប្រើប្រាស់សម្ភារៈសិក្សា ឬសន្លឹកមេរៀន ដែលមានស្រាប់ ការសិក្សាក្នុងបណ្ណាល័យ និងការយកឯកសារទៅរៀននៅផ្ទះ។
ជាមួយគ្នានេះគ្រឹះស្ថានសិក្សា ត្រូវផ្អាកដំណើរការថ្នាក់រៀនជាបណ្ដោះអាសន្ន (រយៈពេល ១ សប្តាហ៍ យ៉ាងតិច) ក្នុងករកឃើញថាមានគ្រូបង្រៀន ឬ សិស្សឆ្លងជំងឺកូវីដ-១៩ ហើយត្រូវជំនួសមកវិញ ដោយការ បង្រៀនតាមអនឡាញ ឬ ការបង្រៀនពីចម្ងាយ ដោយប្រើវីដេអូឃ្លីប សន្លឹកកិច្ចតាម ការបង្រៀន និង រៀនជាបណ្តុំ និងស្វ័យសិក្សា ជាដើម។គ្រឹះស្ថានសិក្សា និងគ្រូបង្រៀនទាំងអស់ ត្រូវតែមានការកត់ត្រា និងវាយតម្លៃលទ្ធផលសិក្សារបស់ សិស្សឲ្យបានត្រឹមត្រូវ ដើម្បីជាមូលដ្ឋានក្នុងការវិនិច្ឆ័យ និងសម្រេចចិត្ត តាមដំណាក់កាល និង បញ្ចប់ឆ្នាំសិក្សា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


