Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើឱ្យបាតុករ​អតីតបុគ្គលិក​ណាហ្គា ចូល​រួមទប់​ស្កាត់​ការ​ឆ្លង​ជំងឺកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលទៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាតុករប្រមាណជាង ៣០០នាក់ទៀត នៅមិនទាន់បាន ចូលរួមអនុវត្តតាមការណែនាំរបស់​ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទៅយក សំណាកនៅទីតាំង​ដែល​បានកំណត់ ដែលនេះបង្ហាញឱ្យឃើញច្បាស់ថា ក្រុមបាតុករទាំងនោះពុំបានអនុវត្ត តាមវិធាន​សុខាភិបាល​ត្រឹមត្រូវឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការមិនអនុញ្ញាត​ឱ្យធ្វើបាតុកម្មខុស​ច្បាប់​របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ នៅពេលដែលមិនទាន់​មានវិធាន​សុខាភិ​បាលបញ្ជាក់ថា ក្រុមបាតុករទាំង អស់នោះ ពុំមានវិជ្ជមានកូវីដ-១៩ និងតម្រូវឱ្យក្រុមបាតុករ​ទាំងអស់ទៅយកសំណាកស្វែងរកវីរុសកូវីដ-១៩ ព្រមទាំងការធ្វើចត្តា​ឡីស័ក​បានត្រឹមត្រូវ​តាមវិធាន​ការសុខាភិបាល ព្រមទាំងណែនាំឱ្យបំពេញនីតិវិធីតាមច្បាប់ ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងប្រើប្រាស់ទីកន្លែងបញ្ចេញមតិជាសាធារណៈ (ទីលានប្រជាធិបតេយ្យ)។

បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្ដីណែនាំលេខ ០៦៨ សខល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២២ស្តីពីការការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការ​ឆ្លងរាលដាលនវីរុស កូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី អូមីក្រុង នៅក្នុងសហគមន៍ ដោយលើកទឹកចិត្តឱ្យមានការធ្វើតេស្ត រហ័សរកអង់ទីហ្សែនកូវីដ-១៩ រាល់ការប្រមូលផ្ដុំជួបជុំគ្នាក្នុងឱកាសផ្សេងៗ។

ផ្ទុយទៅវិញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករមិនត្រឹមតែមិនអនុវត្តតាមការណែនាំ និង វិធានសុខាភិបាលផ្សេងៗដែលបានដាក់ចេញឡើយ ដោយក្រុមបាតុករមួយចំនួននៅតែចចេសរឹងរូស ដោយ បានបន្តធ្វើការជួបជុំ ប្រមូលផ្តុំយ៉ាងគគ្លីន និងអាណាធិបតេយ្យនៅតាមទីសាធារណៈដោយមិនអនុវត្តតាម នីតិវិធីច្បាប់ជាធរមាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះ ចរាចរណ៍ ពិសេសអាចបង្កការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរថែមទៀត។

រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាល ដោយបានអញ្ជើញក្រុមបាតុករដែល បានមកប្រមូលផ្តុំចំនួន ៦៤នាក់ ទៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរក ឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ-១៩ និងណែនាំដល់បាតុករដែលបានប៉ះពាល់គ្នាធ្វើតេស្តជាបន្តបន្ទាប់តាមវិធានសុខាភិបាល។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលទៅក្នុងសហគមន៍កាន់តែកើនឡើង រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំក្រុមបាតុករត្រូវចូលរួមសហការជា ចាំបាច់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាក្រុមគ្រូពេទ្យក្នុងការអនុវត្តច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធី និងវិធានសុខាភិបាល ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ច ការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ២២ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម៣១ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម