ព័ត៌មានជាតិ
ឱកាសចំណេញពី បុរី ហ្គោលដេន ផាក ជាមួយការបញ្ចុះតម្លៃរហូតដល់ 15% និងការបង់ប្រាក់ដ៏អស្ចារ្យ

ដើម្បីជាការអបអរសាទរគម្រប់ខួប 1 ឆ្នាំនៃការបើកលក់គម្រោង ដឹណេតឆឺរ៉ល របស់ បុរីហ្គោលដេន ផាក។ បុរី ហ្គោលដេន ផាក នឹងផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មាន រហូតដល់ 15% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល បង់ត្រឹមតែ 20% ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់រយៈពេល 30 ខែ។
នេះជាឱកាសសម្រាប់លោកអ្នកចាប់ផ្តើមក្តីស្រមៃជាមួយមនុស្សជាទីស្រឡាញ់ ឆ្ពោះទៅរកសុភមង្គលក្នុងទីទូលាយមួយហ៊ុមព័ទ្ធដោយធម្មជាតិបៃតង ប្រៀបបាននឹងតំបន់រីសត ដែលលោកអ្នកមិនត្រឹមតែហៅថាផ្ទះ តែក៏ជាទីកន្លែងដែលបង្កើតការចង់ចាំល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ងាយស្រួលទាំងការរស់នៅ និងប្រកបអាជីវកម្ម។
គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីសរុប 60 ហិកតា មានសួនធម្មជាតិដ៏ធំទំហំ 4.5 ហិកតា និង មានទន្លេអមសងខាង ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង ជាប់ផ្លូវជាតិ 6A ដែលមានលំនៅឋានប្រណិតៗ ពេញនិយម និងទាន់សម័យសម្រាប់ការរស់នៅជាច្រើនប្រភេទដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និង ហូមអហ្វីស ដែលត្រូវបានរចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗ មានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ និងផ្តល់ឲ្យលោកអ្នកទទួលបាននូវបទពិសោធន៍គ្រប់យ៉ាងដែលជីវិតបានផ្តល់ឲ្យក្នុងសហគមន៍ដែលមានបរិយាកាសបែបថ្មី។
លោកអ្នកថែមទាំងអាចសម្រាកលំហែនៅទីធ្លាដ៏ធំវិសេសវិសាលជុំវិញក្នុងបុរី ដែលមានក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលមានឧបករណ៍ទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និង កន្លែងសម្រាប់ក្មេងលេង អមដោយដើមឈើធំៗ មានផ្កាចម្រុះពណ៌ ធ្វើឲ្យមានទេសភាពបៃតងកាន់តែស្រស់បំព្រង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ
លេខទូរស័ព្ទ៖ 060 777 998 / 070 777 998 / 095 777 998
ឬតាមរយៈប្រព័ន្ធអនឡាញ៖
- ហ្វេសបុកផេក: Boreygoldenpark
- តេឡេក្រាម: Boreygoldepark
- អ៊ីនស្ដាក្រាម: Boreygoldepark
- ទីតាំងគម្រោងដឹណេតឆឺរ៉ល: BoreyGoldenParkTheNatural









-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


