ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ចង់ឲ្យស្ត្រីកាន់តួនាទី ជាអនុប្រធានមន្ទីរសាធារណការ នៅគ្រប់រាជធានី-ខេត្ត
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានបំណងចង់ឲ្យស្ត្រីកាន់តួនាទីជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូននៅគ្រប់រាជធានី-ខេត្តទាំងអស់។
ថ្លែងក្នុងពិធីរំលឹកខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២២ នៅថ្ងៃទី ៧ ខែមីនានៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ រៀបចំកម្មវិធីបណ្ដុះបណ្ដាល ផ្នែកបច្ចេកវិទ្យាព័ត៌មានដល់មន្ត្រីរាជការជាស្តី្រ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនសមត្ថភាពស្ត្រី ឲ្យកាន់តែទូលំទូលាយ និងបានណែនាំឲ្យលោកស្រី ប្រធានសមាគមនារីក្រសួង រួមជាមួយថ្នាក់ដឹកនាំសិក្សាលទ្ធភាព តែងតាំងស្ត្រីជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូននៅគ្រប់រាជធានី-ខេត្តទាំងអស់ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងមកបានយកចិត្តទុកដាក់តែងតាំងអភិបាលរងខេត្តជាស្ត្រី។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់ របស់ស្ត្រីក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានជំរុញលើកទឹកចិត្តស្ត្រីឲ្យបន្តអភិវឌ្ឍន៍ខ្លួន តាមរយៈការអប់រំ ការបណ្តុះបណ្តាល និងទទួលយកតួនាទីជាអ្នកដឹកនាំកាន់តែច្រើន ថែមទៀតនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរ អំពីការយកចិត្តទុកដាក់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់តួនាទីជូនមន្ត្រីរាជការជាស្ត្រី ក្នុងនោះនៅក្នុងឆ្នាំ ២០១៦ មានស្ត្រីដែលមានតួនាទីមានចំនួន ៦២រូប និងបានកើនឡើងដល់ ១៣៧រូប ក្នុងឆ្នាំ ២០២២ ជាការបង្ហាញថា ស្ត្រីមាន សមត្ថភាពអាចធ្វើបានដូចបុរសដែរ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា« តួលេខនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ទាមទារឲ្យក្រសួងមានការផែនការ បណ្ដុះបណ្ដាលស្រ្តីបន្ថែមទៀត ដើម្បីស្ត្រីមានតួនាទីកាន់តែ ច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន»៕
អត្ថបទ៖ សំអឿន



-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ប្រាយុទ្ធ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ខណៈវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង
-
សុខភាព៧ ថ្ងៃ មុន
ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
អ្នកលេងអ៊ីនធឺរណិតទាមទារឱ្យក្រុមតារាស្រីស្អាត ចេញមុខសុំទោស Bella
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កសិករបង្ហើបចំណីម្យ៉ាងចិញ្ចឹមមាន់ទាឆាប់ធំ ហើយមានរសជាតិដូចមាន់ស្រែសុទ្ធៗ
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
សម្លាប់កូនអាយុ ៤ ឆ្នាំ រួចចង.ក សម្លាប់ខ្លួនឯងតាមក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ