Connect with us

ព័ត៌មានជាតិ

ទុយោ HDPE ម៉ាក HTS ស្តង់ដារប្រទេសសិង្ហបុរី ជាមួយនឹង បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នូវបំពង់ទុយោ HTS HDPE 112

បានផុស

នៅ

តំណាង​រោងចក្រ​ផលិត​ទុយោ HDPE ម៉ាក HTS ស្តង់ដារ​ប្រទេស​សិង្ហ​បុរី Mr. Vincent Ng និង​ប្រធាន​ប្រឹក្សា​បច្ចេកទេស Mr. Viswa ប្រចាំ​ប្រទេស​កម្ពុជា បាន​ពាំ​នាំនូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់ខ្លួន​ជាមួយនឹង​ទុយោ HTS HDPE 112 មក​ធ្វើ​ការតាំង​បង្ហាញ​ក្នុង​ស្តង់​ពិព័រណ៍ កម្មវិធី​សន្និបាត​លើ​ទី​10 នៃ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា (​ស​.​ទ​.​ក​) នា​ថ្ងៃទី ១០ ខែ​មីនា ឆ្នាំ​២០២២​ដែល​ទើបតែ​កន្លងទៅ​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និបាត​លើ​ទី​10 នៃ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិកា នៃ​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម​។ អ្នកចូលរួម​មាន​ចំនួន​សរុប ២៧០​នាក់ មកពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ក្នុងស្រុក និង​ក្រៅ​រដ្ឋាភិបាល និង​បងប្អូន​ប្រតិបត្តិ​ករ​ក្រុមគ្រួសារ​ទឹកស្អាត​ទាំងអស់​មកពី​គ្រប់​ខេត្ត​ក្រុង។

​នេះ​ជា​លើក​ទី ២​ហើយ ដែលទុយោ HDPE ម៉ាក HTS បាន​ចូលរួម​កម្មវិធី​សន្និបាត​នៃ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា ដើម្បី បង្កើន​ទំនាក់ទំនង​ជាមួយ​បងប្អូន​គ្រួសារ​ទឹកស្អាត ក៏ដូចជា​ការបង្ហាញ​ពី​សក្តានុពល បទពិសោធន៍ និង​ភាពខ្លាំង​នៃ​បច្ចេកវិទ្យា​របស់ខ្លួន​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដែល​កំណត់ថា ពង្រីក​វិសាលភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង​ទីប្រជុំជន​ឲ្យ​បាន ៩០% ដល់​ឆ្នាំ ២០២៣ និង ១០០%​ត្រឹម​ឆ្នាំ ២០២៥ សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន ក៏ដូចជា​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា តាមរយៈ​ការអភិវឌ្ឍ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ទាំង​ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន ដោយ​ឈរលើ​លក្ខខណ្ឌ​បួន​យ៉ាង​គឺ ទឹក​ត្រូវមាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​ថ្លៃ​សមរម្យ។

គួរ​រំលឹក​ជូន​ដែលថា PE 112 គឺជា​វត្ថុធាតុដើម​នៃ​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយបង្អស់​ដែល​បាន​ចាត់ថ្នាក់ MRS 11.2 (minimum required strength) ដែល​ធ្វើ​ឲ្យ​បំពង់​មានដំណើរ​ការកម្រិត​អតិបរមា សេវាកម្ម​ប្រើប្រាស់​យូរអង្វែង ដំណើរការ​ដំឡើង និង​ចំណាយ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់បំផុត ។ វា​មាន​សមត្ថភាព​ទប់ទល់​សម្ពាធ​ទឹក​ខ្លាំង​ជាង​មុន និង​ធន់​នឹង​សំណឹក​ខ្ពស់​ទ្វេ​ដង​លើស PE80 និង PE100 ។ ហើយ​មានតែ HTS ប៉ុណ្ណោះ​បាន​ពាំ​នាំនូវ​វត្ថុធាតុដើម​គុណភាព​ខ្ពស់ PE 112 មកពី​ប្រទេស​អារ៉ាប ដើម្បី​ផលិត HTS HDPE 112 ស្របតាម​មាត្រដ្ឋាន​ស្តង់ដារ​ប្រទេស​សិង្ហ​បុរី ។ ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ចែកចាយ ទុយោ HDPE និង​កុង​ទ័​រ​ទឹក ម៉ាក HTS ប្រចាំ​ប្រទេស​កម្ពុជា មាន​ផ្គត់ផ្គង់ ទុយោ HDPE គ្រប់​ទំហំ គ្រប់​ខ្នាត និង​មាន​ផលិតផល​បរិក្ខារ​ទុយោ​ប្រព័ន្ធ​ទឹកស្អាត និង​តំណ​ទុយោ (HDPE) ម៉ាក HTS ជាច្រើន ស្របតាម​តម្រូវការ​របស់​អតិថិជន​គ្រប់ផ្នែក គ្រប់​វិស័យ ជាពិសេស​វិស័យ​ទឹកស្អាត និង​កសិកម្ម​។

ទោះបីជា​ទុយោ HDPE ម៉ាក HTS ទើប​តែមាន​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ 2018 ក៏ពិតមែន ប៉ុ​ន្តែ HTS HDPE ទទួលបាន​ភាពជឿជាក់​ពី​អតិថិជន ទៅលើ​គុណភាព ទំនុកចិត្ត សេវាកម្ម​ល្អ ជំនួយ​បច្ចេកទេស​ប្រឹក្សា​យោបល់ ក៏ដូចជា​តម្លៃ​ពិសេស សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ដៃគូ​ជាច្រើន​ដូចជា អង្គការ សមាគម​ទឹកស្អាត គម្រោង​អភិវឌ្ឍន៍​ធំៗ​ខាង​កសិកម្ម សំណង់ និង​បាន​ផ្គត់ផ្គង់ ទៅ​ឯកជន និង​ភាគី​ដៃគូ​ខាង​គម្រោង​រដ្ឋ​ជាច្រើន​ផងដែរ មាន​រួម​ដូចជា គម្រោង Chip Mong Land, គម្រោង​Orkide Development, គម្រោង​The Flora, Island of Hope, គម្រោង​Unicef, គម្រោង​3i, World Hope, Samaritan’s Purse, គម្រោង Sakura, គម្រោង Chaktomuk, គម្រោង​បូម​ខ្សាច់ គេម្រោ​ង​កសិកម្ម​ជាច្រើន ។​ល​។

លក្ខណៈពិសេស​របស់​ក្រុមហ៊ុន​៖

១៖ តម្លៃ​ប្រកួតប្រជែង​ពី​រោងចក្រ​ផ្ទាល់​

២៖ ទុយោ​មាន​គុណភាព​ខ្ពស់ វត្ថុធាតុដើម​ពី​ប្រទេស​អារ៉ាប ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​ស្តង់ដា​សិង្ហបុរី HTS HDPE 112

៣៖ គ្រឿង​តំណ​ទុយោ HDPE និង​គ្រឿង​បន្សំ​ផ្សេងៗ​ទៀត​។​

៤៖ មាន​វ៉ាន​ច្រើន​ប្រភេទ ច្រើន​ជម្រើស​។​

៥៖ កុង​ទ័​រ​ទឹក​ទទួលបាន​ស្តង់ដា ISO 9001-2005 និង ISO 4064​។​

៦៖ ជួយផ្ដល់​ប្រឹក្សា​យោបល់​ដល់​អាជីវកម្ម​ទឹកស្អាត​នានា​។​

​សម្រាប់​ព័ត៌មាន​លម្អិត លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ 077 990 339/ 060 613 713

​គេហទំព័រ HTS HDPE

[email protected] / [email protected] /www.hts-pipe.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម