ព័ត៌មានជាតិ
ទុកបណ្តាំបណ្តាសារ០១ច្បាប់ មីរលាយ? វាជះទឹកដាក់ម្តាយ? រួចរត់ចងកសម្លាប់ខ្លួន
បន្ទាយមានជ័យ ៖ លោកយាយវ័យ៦៩ឆ្នាំម្នាក់ បានចង.កសម្លាប់ខ្លួននៅនឹងដើមឈើ ដោយបន្សល់ទុកនូវលិខិត០១ច្បាប់ ដែលសរសេរដោយផ្ទាល់ដៃមានខ្លឹមសារថា៖« យាយផានថោកទាប ។ អូសយាយកាប់ទុក(កប់) គ្នាន(គ្មាន)មីណាយកដុត អាណាយកដុតឲ្យវារលាយ ។ មីរលាយ? វាជះទឹកដល់(ដាក់)ម្តាយ? អារលាយធ្វើបាបអញ» ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៧ព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២០ នៅចំណុចដីរបស់ឈ្មោះ តាំង សៀកឃាង ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា លោកយាយដែលធ្វើអត្តឃាតខ្លួនឯងដោយចង.កនេះឈ្មោះ ទន់ ផាន់ អាយុ៦៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយកូនស្រីឈ្មោះ ទី សោភ័ណ អាយុ៤១ឆ្នាំ នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា តាមការបំភ្លឺពីឈ្មោះ ទី សោភ័ណ ត្រូវជាកូនស្រី បានអោយដឹងថា មុនពេលស្លាប់គាត់បានឈ្លោះគ្នាជាមួយខ្លួនពីរឿងដែលគាត់ហូបស្រាជាប្រចាំ ហើយខ្លួនបានស្តីបន្ទោសគាត់ខ្លះ នៅពេលនោះគាត់ខឹងក៏បានចេញពីផ្ទះ មកសុំផ្ទះឈ្មោះ គីង កំណើត អ្នកជិតខាងស្នាក់នៅលុះដល់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២០ វេលាប្រហែលម៉ោង ០៤ជិតភ្លឺ គាត់បានបាត់ពីផ្ទះនេះរហូតដល់ម៉ោង ០៧ស្រាប់តែឃើញគាត់ចងកនៅនឹងដើមឈើកំពស់ប្រហែល០២ម៉ែត្រ។
នគរបាលក្រុងបានបញ្ជាក់ថា៖ ឆ្លងតាមការពិនិត្យលោកយាយពិតជាបានធ្វើអត្តឃាតខ្លួនឯងដោយ យកខ្សែអង្រឹងពណ៌ក្រហមចងភ្ជាប់នឹងដើមឈើមានកម្ពស់០២ម៉ែត្រ មានស្ពាយកូនកាបូបតូចពណ៌ខ្មៅ នៅជាប់នឹងខ្លួននិងមានលិខិតតូច០១ច្បាប់ ។ ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


