ព័ត៌មានជាតិ
ក្រសួងចំនួនពីរអំពាវនាវឱ្យក្រុមហ៊ុនរួសរាន់មកចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ com.kh
ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីពាណិជ្ជកម្ម ហើយពុំទាន់បានប្រើប្រាស់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ com.khនៅឡើយ ត្រូវប្រញាប់រួសរាន់មកចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះ ដែនជាតិកម្រិតទី២ ប្រភេទ com.khនៅយ័តករទូរគមនាគមន៍កម្ពុជា។

សេចក្តីជូនដំណឹងរួមចេញដោយក្រសួងទាំងពីរចុះថ្ងៃទី០១ មេសា បានជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលជាប្រធានក្រុមហ៊ុនទាំងអស់ឲ្យបានជ្រាបថា អនុលោមតាមមាត្រា៧ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម អំពីការធ្វើប្រតិវេទន៍ប្រចាំឆ្នាំ និងមាត្រា៧ នៃអនុក្រឹត្យលេខ ២៨៧ អនក្រ.បក ចុះ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត បានកំណត់ឱ្យ ក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ.com.kh។ ម្យ៉ាងទៀត ត្រូវផ្ដល់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ com.kh នេះ នៅពេលធ្វើប្រតិវេទន៍ប្រចាំឆ្នាំ ទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម។

សេចក្តីជូនដំណឹងបានបន្តថា ក្នុងន័យនេះ សូមក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្ម ហើយពុំទាន់បានប្រើប្រាស់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ com.kh នៅឡើយ ត្រូវប្រញាប់រួសរាន់មកចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះ ដែនជាតិកម្រិតទី២ ប្រភេទ com,kh នៅនិយ័តករទូរគមនាគមន៍កម្ពុជា ។ ទន្ទឹមនឹងនេះ ចំពោះក្រុមហ៊ុនដែលត្រូវប្រកាសប្រតិវេទន៍ប្រចាំឆ្នាំទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុននៅ ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ ត្រូវផ្តល់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិ កម្រិតទី២ ប្រភេទ .com.kh នៅពេលប្រកាសប្រតិវេទន៍ប្រចាំឆ្នាំ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


