ព័ត៌មានជាតិ
ចិញ្ចឹមត្រីអណ្តែង ក្នុងតង់កៅស៊ូ ចំណាយទុនតិច ទទួលបានផលច្រើន
ទន្ទឹមទៅនឹងយុទ្ធនាការចែកពូជកូនត្រី និងកង្កែបដល់កសិកររបស់រាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃក្នុងគ្រា ដែលមានជំងឺកូវីដ១៩ ដោយការចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់កៅស៊ូមានរយៈពេលខ្លី នឹងបានផលច្រើន។

តាមការលើកឡើងរបស់លោក គឹម ហាក់ អ្នកចិញ្ចឹមត្រីអណ្តែងក្នុងខេត្តព្រះវិហារបានឲ្យដឹងថា ដំបូងទទួលបានពូជកូនត្រីអណ្តែងពីមន្ទីរកសិកម្មខេត្ត ដែលរាជរដ្ឋាភិបាលបានចែកជូនដោយដាក់ចិញ្ចឹមក្នុងតង់កៅស៊ូ តែក្នុងរយៈពេល២ខែកន្លះប៉ុណ្ណោះបានផលល្អប្រសើរ។ លោក គឹមហាក់ បន្តថាពូជកូនត្រីអណ្តែងចំនួន៧០០កូន ស្មើនឹងទឹកប្រាក់ចំនួន១០ម៉ឺនរៀល និងចំណាយទៅថ្លៃតង់កៅស៊ូប្រមាណជា៧០ម៉ឺនរៀលទៀត ដោយក្នុងនោះរៀបចំតង់ទទឹង៣ម៉ែត្រ បណ្តោយ៤ម៉ែត្រ កម្ពស់១ម៉ែត្រ ដែលអាចដាក់កូនត្រីបានចំនួន៧០ទៅ១០០កូន ហើយទទួលផលមកវិញរយៈពេល២ខែកន្លះ បានចំនួន១៥០គីឡូក្រាម។

លោក គឹម ហាក់ ថាការចិញ្ចឹមត្រីអណ្តែងដោយដាក់ក្នុងតង់កៅស៊ូ មានភាពងាយស្រួលទាំងការថែទាំ និងប្រមូលផលផងដែរ។ ត្រីអណ្តែងដែលចិញ្ចឹមអស់រយៈពេល២ខែកន្លះត្រីអណ្តែងធំធាត់ក្នុងចំនួន៤ក្បាល អាចលើសជាង១គីឡូក្រាម។ គ្រាដំបូងនេះ លោក គឹមហាក់ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីនឹងទទួលបានពូជត្រីអណ្តែងដោយឥតគិតថ្លៃពីប្រពលវារីវប្បកម្មកសិកម្មខេត្តព្រះវិហារ ដោយឡែកចំពោះទីផ្សារ គឺមិនខ្វះអ្នកចាំមកទទួលទិញដល់កន្លែងចិញ្ចឹមតែម្តង៕
អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ យកចំបើងនៅវាលស្រែទៅបណ្តុះផ្សិត រកចំណូលបានប្រមាណ៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


