ព័ត៌មានជាតិ
កម្ពុជា ទទួលបានថវិកាជាង៥០០លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាជាង៥០០លានដុល្លារ ពីបណ្ដាប្រទេសជាមិត្ត ដើម្បីប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ខណៈប្រាក់ទាំងនេះ នៅពុំទាន់គិតពីប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនៅឡើយទេ។
មានប្រសាសន៍ថ្លែងសារ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា បានទទួលថវិកាសរុបចំនួន៥៣៨លានដុល្លារ ពីបណ្ដាប្រទេសជាមិត្ត។

ថវិកាទាំងអស់ទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួន២៥០លានដុល្លារ បានដកសាច់ប្រាក់យកមករក្សាទុកនៅធនាគារជាតិកម្ពុជារួចហើយ។ អង្គការ JICA របស់ប្រទេសជប៉ុន ចំនួន២៣៨លានដុល្លារ និងកំពុងរៀបចំដកសាច់ប្រាក់ មករក្សាទុកនៅធនាគារជាតិកម្ពុជា។ពីEDCF របងស់កូរ៉េខាងត្បូង ចំនួន៥០លានដុល្លារ បានដកសាច់ប្រាក់យកមករក្សាទុកនៅធនាគារជាតិកម្ពុជារួចហើយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថវិកាទាំងអស់នេះ នៅពុំទាន់គិតពីប្រាក់បម្រុង ឬប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនោះទេ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


