Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវចុះសិក្សាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦ នៅសង្កាត់ច្រាំងចំរេះទី២

បានផុស

នៅ

រដ្ឋបាលខណ្ឌឫស្សីកែវ ការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌឫស្សីកែវ ដឹកនាំដោយលោក កែវ សារី អនុប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុ រួមនឹងក្រុមការងារចុះសិក្សាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ នៅសង្កាត់ច្រាំងចំរេះទី២ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះសិក្សានេះ មានការចូលរួមពីមន្ត្រីបច្ចេកទេស ចៅសង្កាត់រង និងមេភូមិ សរុបចំនួន ៥នាក់ ក្នុងនោះមាន ដើម្បីពិនិត្យជាក់ស្តែងលើស្ថានភាពផ្លូវ និងប្រព័ន្ធលូ ដែលគ្រោងអនុវត្តក្នុងឆ្នាំ២០២៦ ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការនិងហិរញ្ញវត្ថុ ខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជាលទ្ធផល ក្រុមការងារបានចុះសិក្សាគម្រោងជួសជុលផ្លូវបេតុង និងដាក់ប្រព័ន្ធលូ សរុបចំនួន ០៥គម្រោង រួមមាន៖ ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ០១ខ្សែ កម្រាស់ ០.១២ម៉ែត្រ ប្រវែង ១០៤ម៉ែត្រ ទទឹង ២ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវបណ្ដោយភូមិ ស្ថិតក្នុងភូមិក , ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ០១ខ្សែ កម្រាស់ ០.១៥ម៉ែត្រ ប្រវែង ១០៣ម៉ែត្រ ទទឹង ៤ម៉ែត្រ

ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ០១ខ្សែ កម្រាស់ ០.១៥ម៉ែត្រ ប្រវែង ១២០.៥ម៉ែត្រ ទទឹង ៣ម៉ែត្រ ចាប់ពីផ្ទះតា ស៊ន ដល់ផ្លូវមុខផ្ទះអ្នកគ្រូ ស្ថិតនៅភូមិខ១ ,ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ០១ខ្សែ កម្រាស់ ០.១៥ម៉ែត្រ ប្រវែង ១៥៥ម៉ែត្រ ទទឹង ៣.៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ ដល់របងលោក អ៊ុក សំខាន់ ស្ថិតនៅភូមិខ១ , ដាក់ប្រព័ន្ធលូ ០២ខ្សែ ទំហំ ០.៦ម៉ែត្រ ប្រវែងសរុប ៧១៣ម៉ែត្រ ចាប់ពីផ្ទះតា ស៊ន និងផ្ទះតា មិត្ត ដល់ប្រឡាយអូរវែង ស្ថិតនៅភូមិខ១។

លោក ស្មាន់ ហាណាហ្វី  ប្រជាពលរដ្ឋរស់នៅសង្កាត់ដែលពាក់ព័ន្ធ បានលើកឡើងពីការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា ដែលផ្លូវខូចខាត មានទឹកជំនន់ និងខ្វះប្រព័ន្ធលូបង្ហូរទឹកត្រឹមត្រូវ បណ្តាលឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ សុខភាព និងសកម្មភាពសេដ្ឋកិច្ចរបស់ពលរដ្ឋ។

លោក បាម សម្តែងការគាំទ្រ និងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខណ្ឌឫស្សីកែវ ដែលបានយកចិត្តទុកដាក់ចុះពិនិត្យជាក់ស្តែង និងរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្របតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយរំពឹងថា ក្រោយការអនុវត្តគម្រោងទាំងនេះ នឹងជួយលើកកម្ពស់គុណភាពជីវភាព ការធ្វើដំណើរ និងសោភ័ណភាពមូលដ្ឋានឲ្យកាន់តែប្រសើរ៕ ដោយ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម