Connect with us

ព័ត៌មានជាតិ

ជនជាតិចិន បន្លំលាក់ថ្នាំញៀនក្នុងអាហារឱ្យអ្នកកំពុងធ្វើ​ចត្តា​ឡីស័ក

បានផុស

នៅ

បុរសជាជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួន នាព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ ក្រោយពេលយកអាហារដែលមានលាក់គ្រឿងញៀនទៅឲ្យភ្ញៀវស្រី ចំនួនពីរនាក់ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅកាស៊ីណូ ឈ្មោះ ដៅឃ្វី ខូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច បានឲ្យដឹងថា នាព្រលប់ថ្ងៃទី១៥ ខែធ្នូ មានបុរសជាជនជាតិចិន បានជិះរថយន្ត ១គ្រឿង ម៉ាក អាល់ហ្វាត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AR 3377 បានយកបាយទៅឱ្យភ្ញៀវស្រីចំនួន ២នាក់ ដែលកំពុងធ្វើចត្តាឡីស័ក តែត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន ២កញ្ចប់ ក្នុងនោះ នៅក្នុងក្រដាស់ជូតមាត់ ១កញ្ចប់ និង ១កញ្ចប់ទៀតនៅក្នុងបារី។

បច្ចុប្បន្នជនសង្ស័យ និងវត្តុតាង បានប្រគល់ទៅឱ្យកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម