Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អរគុណសប្បុរសជន ដែលបានជួយឧបត្ថម្ភដល់កម្លាំងអាវុធហត្ថ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសជន ដែលតែងតែជួយឧបត្ថម្ភអំណោយ ជាស្បៀងអាហារផ្សេងៗ ដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីទទួលបានអំណោយពីសប្បុរសជនគឺលោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស និងលោកស្រី ជីវ មួយហៀង រួចមក។

សូមជម្រាបថា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃនេះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលភេសជ្ជៈប៉ូវកម្លាំង ចំនួន ៥០០កេស ពីលោក ថន សេងតារា អគ្គនាយក​ក្រុមហ៊ុនតារា ធីស៊ី ហ្គាស និងលោកស្រី ជីវ មួយហៀង ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។

ក្នុងឱកាសនោះ ក្រុមការងារតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស និងលោកស្រី ជីវ មួយហៀង ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំង ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម