ព័ត៌មានជាតិ
អតីតយុទ្ធជនអាចបើករបបសន្តិសុខសង្គម ប្រចាំខែធ្នូលើកទី១ តាមធនាគារអេស៊ីលីដា និងកាណាឌីយ៉ា
យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីការបម្រើសេវាបើកផ្តល់របបសន្តិសុខសង្គម ប្រចាំខែធ្នូលើកទី១ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២:០០រសៀលនៅតាមធនាគារអេស៊ីលីដា និងកាណាឌីយ៉ា ទូទាំងប្រទេស។

តាមសេចក្តីជូនដំណឹងនៃរបបបេទ្បាជាតិបានបញ្ជាក់ថា ចំពោះគ្រប់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេសកម្ពុជា អាចបើករបបសន្តិសុខសង្គមបាន តាមរយៈធនាគារពីរកន្លែងគឺ ធនាគារអេស៊ីលីដា ភីអិលស៊ី និង ធនាគសរកាណាឌីយ៉ា ក.អ នៅរសៀលល្ងាចនេះសម្រាប់ខែធ្នូ ឆ្នាំ២០២០ លើកទី១។ បងប្អូនអតីតយុទ្ធជន នៅតាមបណ្តាខេត្តទាំង២៤ អាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់ធនាគារអេស៊ីលីដាចាប់ពីរសៀលថ្ងៃនេះតទៅ។ ដោយឡែកសម្រាប់បងប្អូន អតីតយុទ្ធជន នៅរាជធានីអាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់សាខាធនាគារកាណាឌីយ៉ា ក .អ បាន។ សរុបមកក្រសួងសង្គមកិច្ច បានអនុវត្តគោលការណ៍ដ៏ល្អនេះក្ រោយមានគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ធ្វើឲ្យបងប្អូនអតីតយុទ្ធជនកាន់តែងាយស្រួល ក្នុងការបើករបបសន្តិសុខសង្គម សម្រាប់ដោះស្រាយជីវភាពរៀងៗខ្លួនបានមួយកម្រិតទៀត៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


