Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសពមហាឧបាសិកា តាន់ រ៉ាយ

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសពមហាឧបាសិកា តាន់ រ៉ាយ ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២នេះ។

លោកជំទាវ ម៉ែន សំអន មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាឧបាសិកា តាន់ រ៉ាយ (ត្រូវ​ជាម្តាយបង្កើតរបស់លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ) បានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី ១១ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១១ និង១៥នាទីយប់ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់មហាឧបាសិកា តាន់ រ៉ាយ គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក និងជីដូន ប្រកប ដោយ ព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់កូន និងចៅៗ ដោយមួយជីវិតរបស់មហាឧបាសិកាបានបូជាកម្លាំងកាយចិត្តក្នុង ការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូន និងចៅៗ ឲ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

លោកជំទាវ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា តាន់ រ៉ាយ សូមឆាប់បានចាប់ កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម