Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល និងពលរដ្ឋចំណេញថវិកា ក្រោយការលើកលែងកាតព្វកិច្ចពាក់ម៉ាស​

បានផុស

នៅ

ចាប់តាំងពីកូវីដ-១៩ លុកលុយនៅលើសកលលោក អស់រយៈពេលពីរឆ្នាំ បានបង្កការរិតត្បិតសេរីភាពក្នុងការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងគ្នា ដើម្បីការពារការចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត។ នៅគ្រានៃការរីករាលដាលខ្លាំង រាជរដ្ឋាភិបាល តម្រូវឱ្យពលរដ្ឋពាក់ម៉ាសជាប្រចាំ និងបាញ់អាល់កុលរៀងរាល់ចាប់កាន់ ឬប៉ះពាល់របស់អ្វី ដើម្បីការពារ និងសម្លាប់មេរោគដែលអាចកើតមានដោយប្រការណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅគ្រានេះដែរ ក្រៅពីចំណាយថវិកាលើតម្រូវការស្បៀងអាហារ ពលរដ្ឋមានកាតព្វកិច្ចត្រូវចំណាយលុយទិញម៉ាសពាក់ រាល់ការចេញដំណើរទៅក្រៅគ្រប់ពេល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតម្រូវឱ្យពាក់ម៉ាសធ្វើឱ្យប្រជាពលរដ្ឋចំណាយថវិកាអស់ជាច្រើន។ សម្តេចបន្តថា« ជួនកាលមិនហ៊ានទិញខោអាវឱ្យកូនពាក់ទេ ប៉ុន្តែត្រូវទិញម៉ាសមករក្សាទុក ដើម្បីពាក់ជាកាតព្វកិច្ច»។

នៅក្នុងបរិបទវិបត្តិកូវីដនេះ រាជរដ្ឋាភិបាល បានចំណាយលុយទិញម៉ាសក្នុងមួយថ្ងៃអស់ប្រមាណ ១០ម៉ឺនដុល្លារ ដោយក្នុងមួយខែ ត្រូវចំណាយអស់ ៣លានដុល្លារ នៅទូទាំងប្រទេស។ តាមការប៉ាន់ស្មាន មនុស្សជាង ១០លាននាក់ បានពាក់ម៉ាសជារៀងរាល់ថ្ងៃ។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង កូវីដ-១៩ ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២។

ចំណែកពលរដ្ឋ ក៏ត្រូវចំណាយប្រចាំថ្ងៃ ទៅលើការទិញម៉ាសពាក់ផងដែរ។ គ្រួសារខ្លះមានសមាជិកច្រើន ត្រូវចំណាយអស់ម៉ាសច្រើនក្នុងមួយថ្ងៃ។ ដោយសារមើលឃើញអំពីការចំណាយដ៏ច្រើនរបស់ពលរដ្ឋ រាជរដ្ឋាភិបាល បានពន្លឿនការចាក់វ៉ាក់សាំង ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍។ រហូតមកដល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងប្រមាណជាង ៩០ភាគរយហើយ លើពលរដ្ឋទូទាំងប្រទេស ដែលចំនួននេះ បានបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ធ្វើឱ្យការឆ្លងធ្លាក់ចុះ ស្ទើតែអស់លែងមានអ្នកឆ្លងប្រចាំថ្ងៃ។

ឃើញដូច្នេះ នៅថ្ងៃទី ២៦ ខែមេសា រាជរដ្ឋាភិបាល ក៏បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស នៅទូទាំប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ហើយទុកឱ្យប្រជាជនទាំងអស់ ជាអ្នកសម្រេចថាតើ គួរពាក់ម៉ាស ឬមិនពាក់ម៉ាស។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការដកកាតព្វកិច្ចពាក់ម៉ាស គឺជាការចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ក្រុមគ្រួសារនីមួយៗ និងសង្គមជាតិរបស់យើង។

ទោះយ៉ាងណា រាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តឱ្យមានការពាក់ម៉ាស ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ច ដែលត្រូវតែពាក់នោះទេ។

សម្តេចមានប្រសាសន៍ថា «យើងនឹងអាចត្រឡប់ទៅពាក់ម៉ាសជាកាតព្វកិច្ចវិញ ប្រសិនបើមានករណីឆ្លងកើនឡើង»។ ជាមួយគ្នានេះ សម្តេចបានជំរុញអ្នកដែលមិនទាន់បានទទួលវ៉ាក់សាំងដូសទី៣ ត្រូវទៅកាន់កន្លែងណា ដែលមានការផ្គត់ផ្គង់វ៉ាក់សាំង ចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១០ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១០ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៨ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម