ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញឲ្យនារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខភាពក្រុមប្រឹក្សាទាំងអស់ប្រឹងប្រែងធ្វើអំពើល្អ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជំរុញឲ្យនារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខភាពក្រុមប្រឹក្សា ទាំងអស់ប្រឹងធ្វើអំពើល្អ ដើម្បីបំរើផលប្រយោជន៍ពិតៗជូនពលរដ្ឋបន្តទៀត។
លោកជំទាវ ម៉ែន សំអន ជំរុញបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខនារីក្រុមប្រឹក្សាឃុំ-សង្កាត់ និងថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី នៃខណ្ឌសង្កាត់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២នេះ។

លោកជំទាវ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រម «ផ្ការីក»។
លោកជំទាវ ម៉ែន សំអន ក៏បានកោតសសើរដល់ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌនារីគ្រប់លំដាប់ថ្នាក់ បេក្ខនារីក្រុមប្រឹក្សាឃុំ-សង្កាត់ និងថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីនៃខណ្ឌ-សង្កាត់ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ ដើម្បីរួមចំណែកក្នុងការកសារ និងអភិវឌ្ឍន៍ប្រទេស។
លោកជំទាវ បានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ-១៩នេះ ដែលស្ថានភាពនៃការឆ្លងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងអត្រានៃអ្នកស្លាប់ពុំមាន និងស្របពេលដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសលើកលែងមិនប្រើម៉ាស់ផងនោះ យើងទាំងអស់គ្នាក៏នៅតែគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ។ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទៀតថា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីសហការណ៍គ្នាជំរុញនូវល្បឿននៃការអភិវឌ្ឍ។ ជាពិសេសរដ្ឋបាលឃុំ-សង្កាត់ ត្រូវជំរុញក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ក្នុងគាំពារអភិបាលកិច្ចល្អ ដោយចាត់ចែងប្រើប្រាស់ធនធាននានា ដែលមានប្រកបដោយចីរភាព សម្រាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ-សង្កាត់របស់ខ្លួន បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងគោរពផលប្រយោជន៍របស់ជាតិ ស្របតាមនយោបាយទូទៅរបស់រដ្ឋ។ ចំណែកឯស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាល ក្នុងកសារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកជំទាវ ក៏បានសំណូមពរដល់នារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខភាពក្រុមប្រឹក្សាទាំងអស់ សូមប្រព្រឹត្តនូវអំពើល្អ និងកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ផលប្រយោជន៍របស់ពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ ដែលខ្លួនតាំងនៅ។នាឪកាសនោះលោកជំទាវ ម៉ែន សំអន បាននាំអំណោយដ៏ថ្លៃថ្លា សម្រាប់ចែកជូនអ្នកចូលរួមក្នុងថ្ងៃនេះចំនួន ៤០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀល ផងដែរ៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


