KPT+
ខ្សែជីវិតរបស់លោកស្រី អ៊ុងសាន ស៊ូជី មុនពេលកាន់តំណែងជាមេដឹកនាំប្រទេសមីយ៉ាន់ម៉ា
លោកស្រី អ៊ុងសាន ស៊ូជី គឺជាស្ត្រីដែលបានលះបង់បុព្វហេតុនៃការងារជាច្រើនសម្រាប់ប្រទេស និងបំផុសគំនិតសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ គាត់ក៏ជាម្ចាស់រង្វាន់ណូបែលសន្តិភាពមួយរូបក្នុងឆ្នាំ ១៩៩១។
១. ថ្ងៃខែឆ្នាំកំណើត
កើតនៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ១៩៤៥ ក្នុងទីក្រុង រ៉ង់ហ្គូន ( Rangoon) ។ បច្ចុប្បន្នទីក្រុងនេះត្រូវបានគេហៅថា ជាទីក្រុង យ៉ាំងហ្គោន (Yangon) ប្រទេស មីយ៉ាន់ម៉ា។
២. សាវតារគ្រួសារ
ឪពុករបស់លោកស្រី ស៊ូជី គឺជាមេបញ្ជាការកងទ័ពឯករាជ្យភូមា មានឈ្មោះថា Aung San និងជាជនជាតិភូមាមួយរូបដែលហ៊ានចរចាជាមួយអង់គ្លេស ដើម្បីទទួលបានឯករាជ្យមកវិញ។ ជាអកុសលនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៤៧ ឪពុករបស់លោកស្រីត្រូវបានគេធ្វើឃាត។ ចំណែកម្ដាយឈ្មោះ Ma Khin Kyi ជាអ្នកការទូត។ ក្រោយមកគាត់ធ្វើការជាឯកអគ្គរដ្ឋទូតទូតភូមាប្រចាំឥណ្ឌា។
៣. ជីវិតអាពាហ៍ពិពាហ៍
នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៧១ គាត់បានរៀបការជាមួយលោក Michael Aris ជនជាតិអង់គ្លេស។ ស្វាមីលោកស្រីទទួលមរណភាពនៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៩៩៩ ។ អ្នកទាំងពីរមានកូនប្រុសពីរនាក់ឈ្មោះ Kim កើតនៅឆ្នាំ ១៩៧៧ ឈ្មោះមីយ៉ាន់ម៉ា Htein Lin និង Alexander កើតឆ្នាំ ១៩៧៣ ឈ្មោះ មីយ៉ាន់ម៉ា High San Aung ។
៤. ការអប់រំនិងសិក្សា
លោកស្រី ស៊ូជី គឺជាស្ត្រីដែលទទួលការអប់រំបានល្អទាំងចំណេះដឹងនិងចរិតមារយាទ។ គាត់ថែមទាំងទទួលបានបរិញ្ញាបត្រផ្នែកទស្សនវិជ្ជាពីមហាវិទ្យាល័យ St Hughes និងសាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ ១៩៦៧ ។
៥. ខ្សែជីវិត
លោកស្រីធំធាត់នៅ មីយ៉ាន់ម៉ា និង ឥណ្ឌា។ ក្នុងឆ្នាំ ១៩៦០ គាត់បានសម្រេចចិត្តផ្លាស់ទៅអង់គ្លេស ហើយបន្តការសិក្សានៅទីនោះ។
៦. អតិតបុគ្គលិកអង្គការសហប្រជាជាតិ
នៅឆ្នាំ ១៩៦៩ ដល់ ១៩៧១ គាត់បានទទួលការងារមួយនៅញូវយ៉ក។ លោកស្រីជាជំនួយការលេខាធិការនៃគណៈកម្មាធិការប្រឹក្សាយោបល់សម្រាប់សំណួររដ្ឋបាលនិងថវិកានៅអង្គការសហប្រជាជាតិ។
៧. វិលត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ា
នៅខែ មេសា ឆ្នាំ ១៩៨៨ លោកស្រី ស៊ូជី បានវិលត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ដោយសារម្ដាយរបស់គាត់មានជំងឺធ្ងន់ធ្ងរ (ជំងឺដាច់សរសៃឈាមខួរក្បាល) ។
៨. ផ្ញើរលិខិតបើកចំហជូនរដ្ឋាភិបាល
នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៨៨ លោកស្រី ស៊ូជី បានស្នើសុំឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានការបោះឆ្នោតពហុបក្សនៅមីយ៉ាន់ម៉ា។ ថ្ងៃទី ២៦ ខែ សីហា លោកស្រីបានវាត់ទីតាំងខាងក្រៅវត្ត Shwedagon ជាកន្លែងថ្លែងសុន្ទរកថាសាធារណៈលើកដំបូងរបស់គាត់ ទៅកាន់ប្រជាជនដោយជំរុញឲ្យរដ្ឋាភិបាលមានការបោះឆ្នោតពហុបក្ស។
៩. គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ( NLD )
NLD គឺជាគណបក្សដែលបង្កើតឡើងដោយលោកស្រី អ៊ុងសាន ស៊ូជី។ នៅក្នុងការបោះឆ្នោត លោកស្រីមាន ៨០ ភាគរយសម្រាប់អាសនៈនីតិប្បញ្ញត្តិ។
ក្នុងអំឡុងពេលនោះលោកស្រី ស៊ូជី បានចំណាយពេល ១៥ ឆ្នាំនៅក្រោមការឃុំឃាំងនៅក្នុងផ្ទះ ដោយសារតែមតិរបស់គាត់។ ប៉ុន្តែមនុស្សជាច្រើនបានកោតសរសើរចំពោះការងាររបស់លោកស្រី ក្នុងការបង្កើតនូវទស្សនវិស័យផ្សេងគ្នា សម្រាប់ប្រទេស មីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖myinterestingfacts
ចុចអាន៖អូស្រ្តាលីអំពាវនាវឲ្យដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ
ចុចអាន៖គណបក្ស NLD បញ្ជាក់ច្បាស់ៗអំពីស្ថានភាពលោកស្រី ស៊ូជី ពេលនេះ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់