ព័ត៌មានជាតិ
ស្រ្តី មានសក្តានុពលក្នុងវិស័យជំនួញជាងបុរស
បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SME) បានក្លាយជាជន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។ នៅក្នុងនោះសម្រាប់សហគ្រិនជាស្រ្តីមានប្រមាណ៦១ % ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលនេះជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នាពេលកន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះ ឧកញ៉ា កែវ មុំ អគ្គនាយិការក្រុមហ៊ុនផលិតនំស្រួយ លីលី និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានលើកឡើងថា ពិភពលោកបានប្រសិទ្ធិនាមថា ស្រ្តីជាមាតាពិភពលោក ឬស្រ្តីដៃ១០០០។ មានន័យថា ស្រ្តី បានដើរតួនាទីសំខាន់ទាំងការទទួលខុសត្រូវក្នុងគ្រួសារ និងជួយការងារសង្គមជាតិ។ ឧកញ៉ា កែវ មុំ បន្ដដូច្នេះថា« យើងឃើញថា ស្ថាប័នណា មានស្រ្តីចូលរួមច្រើន គឺស្ថាប័ននោះ មានការីកចម្រើនលឿន»។
ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានបន្ថែមថា នៅក្នុងសហគ្រាសជាង ៥០ម៉ឺននៅកម្ពុជា មានជាង ៣០ម៉ឺនសហគ្រាស ដឹកនាំដោយស្រ្តី ពោលគឺស្មើនឹងជាង ៦០ភាគរយ។

ឧកញ៉ា កែវ មុំ សង្កត់ធ្ងន់ថា ស្រ្តីមានសមត្ថភាពច្រើន ខ្លាំង ម៉ត់ចត់ ច្បាស់លាស់ និងមានការតស៊ូខ្ពស់។ លើសនេះទៀត ឧកញ៉ា កែវ មុំ ក៏បានជំរុញឱ្យស្រ្តីត្រូវចូលរួមកិច្ចការងារសង្គមឱ្យបានច្រើន ដើម្បីទទួលបានចំណេះ ជំនាញ បទពិសោធន៍ និងទំនាក់ទំនងគ្នាទៅវិញទៅមក។
ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ថា ចំណុចសក្តានុពលក្នុងការធ្វើឲ្យប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព និងវិធានការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមនានា ដោយប្រាកដថា អាជីវករជាស្រ្តី មានឱកាសមិនត្រឹមតែអាចស្តារអាជីវកម្មរបស់ខ្លួន ប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍភាពធន់របស់ខ្លួនឈានទៅយុគសម័យឌីជីថល និងឆ្លើយតបនិងបដិវត្តន៍ ឧស្សាហកម្មទី៤៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


