Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យ​ស្ពាយ​វ៉ាក់សាំង​ការពារ​កូវីដ១៩​ទៅ​ចាក់​ឱ្យនិស្សិត​ដល់​អន្តេវាសិកដ្ឋាន​តិចណូ​

បានផុស

នៅ

ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តសម្តេចពិជ័យសេនា ទៀ បាញ់​ និងអាជ្ញាធរ​សង្កាត់ទឹកល្អក់ទី១​ ​ខណ្ឌទួលគោក​ នៅព្រឹកថ្ងៃទី ២៩ ខែមេសានេះ បានស្ពាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកទៅចាក់ឱ្យក្រុមនិស្សិត​ដល់អន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះ បង្ហាញឱ្យឃើញ​ពីការយកចិត្តទុកដាក់​ពីសំណាក់​ក្រុមគ្រូពេទ្យ​ អាជ្ញាធរ តាម​អនុសាសន៍​ដឹកនាំ​របស់​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ និង​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោក ប៉ិច សុខឃឿនចៅសង្កាត់ទឹកល្អក់ទី១ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២៩​ ខែមេសា​ ឆ្នាំ២០២២​នេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តរបស់សម្តេចពិជ័យ​សេនា​ ទៀ​ បាញ់​បានចុះចាក់វ៉ាក់សាំងជូននិស្សិតស្នាក់ដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានតិចណូ​ ចំនួន៥៧នាក់​ ក្នុងនោះនិស្សិតឡាវ ២៣នាក់​ និស្សិតវៀតណាម​ ១៣នាក់​ និងនិស្សិតខ្មែ២១នាក់​។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពល​រដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿន​ចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជា​ពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាម​បណ្ដារាជធានី-ខេត្ត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១៣ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ២១ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម